Huawei មានសង្ឃឹមឡើងវិញក្រោយអាមេរិកអនុញ្ញាតឲ្យលក់ផលិតផលមួយចំនួនដល់ក្រុមហ៊ុននេះ

ទីក្រុងវ៉ាស៊ីនតោនបានបានបន្ទន់ឥរិយាបទចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ​ក្រោយពេលមានការតវ៉ាយ៉ាងខ្លាំងពីបណ្តាក្រុមហ៊ុនអាមេរិក ។ ការផ្អាក់រកស៊ីជាមួយហួវាយ ធ្វើឲ្យក្រុមហ៊ុនអាមេរិកជាច្រើនរងការខាតបង់។
នៅពេលនេះដែរ រដ្ឋាភីបាលទីក្រុងវ៉ាស៊ីនតោនបានបើកភ្លើងខៀវ ឲ្យលក់ទំនិញដល់ក្រុមហ៊ុន​ Huawei។អាមេរិក បានផ្តល់លិខិតអនុញ្ញាតឲ្យលក់ទំនិញមួយចំនួន ដែលអាមេរិកយល់ថាមិនមានការគំរាមកំហែងដល់សន្តិសុខជាតិ ​​ឲ្យទៅក្រុមហ៊ុន បច្ចេកវិទ្យា Huawei ។
លោក​ Wilbur Ross ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ អាមេរិកកាលពីថ្ងៃទី ៩ខែកក្កដា​បានប្រកាសផ្តល់លិខិតអនុញ្ញាត​ឲ្យបណ្តាក្រុមហ៊ុនអាមេរិកលក់ សម្ភារៈមួយចំនួនឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei ​របស់ចិន​។ មុខទំនិញដែលអាមេរិកលក់ឲ្យ ក្រុមហ៊ុនចិន គឺឆ្លងកាត់ការត្រួតពិនិត្យ​ យ៉ាងល្អិតល្អន់។
ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម ជាមួយចិន ​ល្អប្រសើរឡើងវិញ កាលពីចុងខែមិថុនាកន្លងមក​ប្រធានាធិបតី អាមេរិកដូណាលត្រាំ​បានប្រកាសថា ក្រុមហ៊ុន អាមេរិកនឹងលក់សម្ភារៈមួយចំនួន ឲ្យទៅក្រុមហ៊ុន​ Huawei ដែលជាក្រុមហ៊ុនទូរសគមនាគមន៍ធំបំផុត។


កន្លងមក ក្រសួងពាណិជ្ជកម្មអាមេរិក​បានដាក់បញ្ចូលក្រុមហ៊ុន​ Huawei ​ចូលក្នុងបញ្ជី «Entity List »កាលពីខែឧសភា ដោយបារម្ភពីសន្តិសុខជាតិ។ រាល់សម្ភារៈ របស់អាមេរិក ត្រូវបាន ហាមប្រាមលក់ឲ្យទៅក្រុមហ៊ុនចិន​ បើមិនមានលិខិតអនុញ្ញាតនោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close