ពលរដ្ឋវេណេហ្ស៊ុយអេឡា មានក្តីសង្ឃឹមបញ្ចប់វិបត្តិនយោបាយ
ពលរដ្ឋវេណេហ្ស៊ុយអេឡា បានបង្ហាញពីភាពសម្បាយរីករាយយ៉ាងខ្លាំង នៅពេលដេល រដ្ឋាភិបាលនិងក្រុមប្រឆាំងបានព្រមព្រៀងសន្តិសភាព បញ្ចប់វិបត្តិអូសបន្លាយ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។
លោក Hector Rodriguez អភិបាលរដ្ឋ Miranda របស់វេណេហ្ស៊ុយអេឡា ដែលបានចូលរួមកិច្ចពិភាក្សាដែរនោះ ថ្លែងប្រាប់ប្រភពព័ត៌មាន ថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងក្រុមប្រឆាំងបានព្រមព្រៀងបង្កើតកិច្ចពិភាក្សាសន្តិភាពជាអចិន្ត្រៃយ៍ បន្ទាប់ពីការចរចារយៈពេល៣ថ្ងៃនៅប្រទេស Barbados ។
លោក Rodriguez បានថ្លែងប្រាប់បណ្តាញទូរទស្សន៍វេណេហ្ស៊ុយអេឡាផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ថា «យើងបានសម្រេចបង្កើតកិច្ចពិភាក្សាសន្តិភាពជាអចិន្ត្រៃយ៍ និងសម្រេចលើកិច្ចព្រមព្រៀងថា ត្រៀមធ្វើការរួមគ្នាដើម្បីធានាដល់សន្តិភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា» ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរូ អំឡុងពេលជាមួយគ្នានេះដែរ បានថ្លែងថា ភាគីពិភាក្សាទាំងអស់ អាចនឹងមិនបញ្ជាក់លម្អិត អំពើដំណើរការរីកចម្រើន នៅក្នុងកិច្ចពិភាក្សានោះឡើយ ។
លោកម៉ាឌូរ៉ បានថ្លែងថា យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយគណបក្សប្រឆាំង ហើយនិងរដ្ឋាភិបាលន័រវ៉ែស (អាជ្ញាកណ្តាលក្នុងកិច្ចចរចានេះ) មិនធ្វើអត្ថាធិប្បាបាយលម្អិតជាក់លាក់ណាមួយ ដែលបានសម្រេចអំពីកិច្ចពិភាក្សារបស់យើងនេះឡើយ ។ របៀបវារៈសរុបចំនួន៦ដែលត្រូវពិភាក្សាគ្នា ។
កិច្ចពិភាក្សានៅក្នុងប្រទេស Barbados បានចាប់ផ្តើមជាថ្មី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ។ លោក ម៉ាឌូរ៉ូ បានថ្លែងថា លោកមានសុទិដ្ឋិនិយមអំពីលទ្ធផលថ្មីចុងក្រោយ ដែលសម្រេចបាន ខណៈដែលលោកJorge Rodriguez រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍បានហៅថា ជាជោគជ័យ នោះ។
ភាគីទាំងពីរបានយល់ព្រមពិភាក្សាគ្នា ដែលមានប្រទេសន័រវែសធ្វើជាអាជ្ញាកណ្តាល ។ ប៉ុន្តែទោះបីយ៉ាងណា មិនទាន់មានកិច្ចព្រមព្រៀងណាមួយបានសម្រេចឡើងជាផ្លូវការនោះទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។