ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី​ ​ធ្វើពិធី​បួងសួង​សុំ​ទឹកភ្លៀង​

​ខណៈ​ដែល​រដូវវស្សា​បាន​ចូល​មកដល់​ហើយ​ ​តែ​ពុំ​មាន​ភ្លៀង​ដែល​ធ្វើឲ្យ​កសិករ​គ្មាន​ ​ទឹក​ធ្វើស្រែ​ ​ដូច្នេះ​ប្រជាកសិករ​នៅក្នុង​ភូមិ​ព្រះដាក់​ ​ឃុំ​ព្រះដាក់​ ​ស្រុក​បន្ទាយស្រី​ ​ខេត្ត​ ​សៀមរាប​ភាគច្រើន​លើសលុប​បាន​ស្រុះស្រួល​មូលមតិគ្នា​ ​បាន​រៀបចំ​ពិធីបួងសួង​ ​សុំ​ទឹក​ ​ភ្លៀង​ដើម្បី​ឱ្យ​ភ្លៀង​បង្អុរ​មក​គ្រប់គ្រាន់​ ​ឱ្យ​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​ទទួល​ ​បាន​ភោគផល​ល្អ​ ​និង​បន់ស្រន់​សុំ​សេចក្តី​សុខ​ដល់​ភូមិករ​ផង​ដែរ​ ​ហើយដែល​ទាំងនេះ​ក៏​ជា​ ​ទំនៀមទម្លាប់​របស់​ ​អ្នកស្រុក​អង្គរ​តាំងពី​បុរាណកាល​មក​។​

​លោកយាយ​ ​ហ៊ឹម​ ​ប្រឹ​ម​ ​អាយុ៦១ឆ្នាំ​ ​ជា​អ្នកដឹកនាំ​ធ្វើពិធី​បួងសួង​សុំ​ទឹកភ្លៀង​ ​កាលពី​ថ្ងៃទី១៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ធ្វើ​នៅ​បរិវេណ​មុខ​ប្រាសាទ​មេបុណ្យ​ខាងកើត​បាន​ឲ្យដឹង​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​ដល់​ខែអាសាឍ​ ​ប្រសិនបើ​គ្មាន​ភ្លៀង​ ​ឬ​ភ្លៀង​ធ្លាក់​តិចតួច​ក្តី​ ​ប្រជាជន​ក្នុង​ភូមិ​ទាំងអស់​គេ​ ​បាន​កំណត់​យក​ថ្ងៃណាមួយ​ក្នុង​ខែ​នេះ​ ​ដើម្បី​ធ្វើពិធី​បួងសួង​សុំ​ទឹកភ្លៀង​ ​ហើយ​ប្រជាជន​ ​ក្នុង​ភូមិ​ទាំងអស់​គេ​ ​បាន​មូលមាត់គ្នា​ ​និង​រៃអង្គាស​បច្ច័យ​តាម​កម្លាំង​សទ្ធា​ ​ដើម្បី​យក​មក​ធ្វើ​ ​បាយ​ម្ហូប​ប្រគេន​ព្រះសង្ឃ​ ​និង​រៀបចំ​គ្រឿង​សម្រាប់​សែនព្រេន​ ​និង​ផ្គត់ផ្គង់​តម្រូវការ​ ​កម្មវិធី​ទាំងមូល​។​ ​

​អ្នក​ក្នុង​ភូមិ​ ​និង​ក្រៅ​ភូមិ​ខ្លះទៀត​ ​គេ​បាន​ធ្វើបាយ​សម្ល​ខ្លួន​គេ​ផ្ទាល់​យក​មក​ ​ប្រគេន​ព្រះសង្ឃ​ ​និង​រៀបចំ​គ្រឿង​សែនព្រេន​ដល់​អ្នកតា​ម្ចាស់ទឹកម្ចាស់ដី​ដែល​ ​ថែរក្សា​ក្នុង​ ​ភូមិឋាន​របស់​គេ​ ​ដែល​មើលទៅ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ ​ពីសំណាក់​ប្រជាជន​។​

​លោកយាយ​ ​ហ៊ឹម​ ​ប្រឹ​ម​ ​បាន​បន្ត​ឲ្យដឹង​ថា​ ​បន្ទាប់ពី​ធ្វើពិធី​តាម​ទំនៀមទម្លាប់​ ​ព្រះពុទ្ធ​សាសនា​ចប់​សព្វគ្រប់​ ​ក៏​មានការ​បញ្ចូលរូប​អ្នកតា​រហូតដល់​ទៅ៩រូប​ ​តែ​ពិសេស​ជាងគេ​គឺ​អ្នកតា​ប្រចាំ​នៅ​ប្រាសាទ​មេបុណ្យ​ខាងកើត​នេះ​ ​ដើម្បី​សួរនាំ​សុខទុក្ខ​ ​សុំ​ទឹកភ្លៀង​ ​និង​ឱ្យ​អ្នកតា​រាំរែក​ ​សេពសោយ​អាហារ​យ៉ាង​សប្បាយ​។​ល​។​ ​

​លោកយាយ​ ​ហ៊ឹម​ ​ប្រឹ​ម​ ​បាន​បញ្ជាក់​ថា​ ​រៀងរាល់​ឆ្នាំក្រោយ​ពី​ធ្វើពិធី​បួង​ ​សួង​តែង​ ​មាន​ភ្លៀង​បង្អុរ​មក​ ​ហើយ​ប្រជាជន​ចាប់ផ្តើម​ធ្វើស្រែ​ចម្ការ​ ​ហើយ​ទំនៀមទម្លាប់​នេះ​ ​មាន​តាំង​ ​ពី​បរម​បុរាណ​មក​ម្ល៉េះ​ ​តាំងពី​លោកយាយ​ដឹងក្តី​មក​ ​ហើយ​គ្រួសារ​លោកយាយ​ក៏​ជា​ ​អ្នកដឹកនាំ​ធ្វើ​ច្រើន​ដំណ​រម​ក​ហើយ​ ​លើកលែងតែ​ក្នុង​សម័យ​ ​ប៉ុល​ ​ពត​ ​ប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close