តើត្រួតពិនិត្យយ៉ាងម៉េចទើបក្មេងប្រុសអាយុ១២ឆ្នាំ ឡើងយន្តហោះដោយគ្មានការរារាំង
អ្នកត្រួតពិនិត្យ មុនពេលអ្នកដំណើរឡើងយន្តហោះ ក៏ដូចជាសន្តិសុខ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ដោយទុកឲ្យក្មេងប្រុស អាយុ១២ឆ្នាំម្នាក់ឡើងយន្តហោះ ទាំងគ្មានលិខិតស្នាម ។ ហេតុការណ៍នោះធ្វើឲ្យអ្នកដំណើរ យឺតពេលហោះហើរដល់ទៅ៥ម៉ោង។
នៅពេលនេះប៉ូលិស អាកាសយានដ្ឋានអន្តរជាតិ Heathrow ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កំពុងតែបើកការស្រាវជ្រាវ ថាតើកុមារអាយុ១២ឆ្នាំឡើងទៅលើយន្តហោះយ៉ាងម៉េចបើគ្មានមនុស្សធំទៅជាមួយ ហើយគ្មានសំបុត្រទៀតផង។ យន្តហោះដែលកុមារឡើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Bristish Airways ត្រៀមហោះហើរទៅកាន់ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា អាមេរិក។
ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថាកុមារខាងលើ មិនទាន់ដឹងអត្តសញ្ញាណ គ្មានលិខិតស្នាម តើឡើងយន្តហោះយ៉ាងម៉េច ។ នៅពេលបុគ្គលិក សួរលេខកៅអី ដើម្បីរៀបចំកន្លែងអង្គុយទើបដឹកការពិត ។ កុមារខាងលើជាជនជាតិហុល្លង់ ហើយបដិសេធ សហការជាមួយ ក្រុមអ្នកបម្រើលើយន្តហោះ ទើប ប៉ូលិសចូលរួមនាំចេញពីយន្តហោះ។
ហេតុការខាងលើបានបង្ខំឲ្យអ្នកដំណើរត្រូវចុះពីយន្តហោះទាំងអស់ដើម្បីត្រួតពិនិត្យសុវត្ថិភាព។ កន្លងមក ក្រុមភេរវកម្ម បានបណ្តុះបណ្តាលកុមារជាច្រើន ដើម្បីវាយប្រហារភេរវកម្ម ទាំងនោះហើយទើបបង្កក្តីបារម្ភដល់សន្តិសុខ ត្រូវត្រួតពិនិត្យ យន្តហោះជាថ្មី ទើបអនុញ្ញាតឲ្យហោះហើរបញ្ចៀសរឿងអាក្រក់កើតឡើង
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។