ក្បាលស្ពាន ឬ​លិង្គ​១០០០! មាន​ទីតាំង​នៅឯណា​?

​ខេត្តសៀមរាប​៖ ក្បាលស្ពាន មាន​ចម្ងាយ ៥០ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប និង​ប្រហែល ១៧-១៨ គីឡូម៉ែត្រ ពី​ប្រាសាទបន្ទាយស្រី កន្លែង​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ជ្រលង​នៃ​លិង្គ ១០០០, និង​មាន​ផ្លូវ​ឡើង​ភ្នំ​ប្រវែង ១៥០០ ម៉ែត្រ (​ពីក្រោម​ឡើងទៅ​លើ​ភ្នំ​)​។

​កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅក្នុង​ស្ទឹង និង​ជុំវិញ​ស្ទឹង​ក្បាលស្ពាន ចម្លាក់​ទាំងនោះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​ទី ១១ នៃ​គ្រិស្តសករាជ​។ ក្បាលស្ពាន ត្រូវបាន​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សូរ្យ​វរ្ម័នទី​១, និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២​។​

​ប្រជាជនមាន​ជំនឿ ដោយសារ​គេ​យល់ថា ទឹក​ដែល​ហូរ​តាម​ទីនេះ​គឺជា​ប្រភព​នៃ​ការចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាង ទៀត​យកទៅ​ប្រើការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់រយ​ដែល​ស្នង​ព្រះ​ឥសូរ នៅតាម​បាត​ស្ទឹង ចាប់ពី​ខាងជើង​ផែ្ន​ក​ខាងលើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះមក​ក្រោម​រហូតដល់​ទឹកធ្លាក់ មាន​ប្រវែង ១៥០ ម៉ែត្រ​។

ដូ​ចេះ្ន​ហើយ​បានជា​សិលាចារឹក សំស្ក្រឹត ហៅ​ទីនេះ​ថា «​សហ​ស្រ​លិង្គ​» (​លិង្គ​១០០០)​។ កន្លែង​ខ្លះ​ក៏មាន​ឆ្លាក់​យោនី​ជាប​ល្ល័​ង្គ​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំងនេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ ២០០ ម៉ែត្រ នៅតាម​ច្រាំង​និង​នៅលើ​ជញ្ជាំង​ខ្លះៗ​ផង​។ ក្រៅពីនេះ​មាន​ចម្លាក់​ជាច្រើន​ក​នែ្ល​ង​មាន​រូប ព្រះ​នារាយណ៍ ផ្ទុំ​កណ្តាល​មហាសមុទ្រ នា​អន្តរកប្ប​មួយ​។​
​ទឹក​ដែល​ហូរ​កាត់​ព្រមទាំង​ទទួល​មន្ត​ពី​ចម្លាក់ អស់ទាំង​នេះហើយ​ដែល​បង្កើតជា ស្ទឹង​ឬ​ស្សី ហើយ​បែក​មកជា ស្ទឹង​ពួក និង​ស្ទឹង​សៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close