សហគមន៍​អឺរ៉ុប ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​យោធា​មី​យ៉ាន់​ម៉ា ១១​រូប ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​

​បណ្តា​រដ្ឋមន្ត្រីការបរទេស​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃទី​២២​ខែមីនា​នេះ សហគមន៍​អឺរ៉ូប បានអនុម័ត​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​យោធា​មី​យ៉ាន់​ម៉ា​១១​រូប ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។ ការដាក់ទណ្ឌកម្ម​នោះ គឺមាន​ការ​បង្កក​ប្រាក់ និង​ហាម​ធ្វើដំណើរ​ចូលក្នុង​ទឹកដី​អឺរ៉ុប ។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ បណ្តា​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ច តំណាង​សហគមន៍​អឺរ៉ុប លោក Josep Borrell បានប្រកាសថា ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​កាន់តែ​អាក្រក់​ទៅ ដោយមាន​អ្នក​សា្ល​ប់​កាន់តែច្រើន​។​

​ក្រោយពេល​ក្រុមបាតុករ​បានស្នើ​ឲ្យ​បិទ​សេដ្ឋកិច្ច នៅពេលនេះ យោធា​មី​យ៉ាន់​ម៉ា​កំពុងតែ​អំពាវនាវ​ដល់ ការវិនិយោគ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ រដ្ឋាភិបាលយោធា​មី​យ៉ាន​ម៉ា សង្ឃឹមថា នឹងមាន​ការវិនិយោគ ពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី បើទោះបី​មានការ​ថ្កោលទោស​ពាក់ព័ន្ធ​ការ​ធ​ញ​វើ​រដ្ឋប្រហារ ក្តី​។​

​សារព័ត៌មាន Bloomberg បាន​ដកស្រង់​សំដី រដ្ឋមន្ត្រី ទ​ទល​បន្ទុក​សេដ្ឋកិច្ច និង​ការវិនិយោគ មី​យ៉ាន​ម៉ា លោក Myanmar Aung Naing បាន​បញ្ជាក់ថា « ចំពោះ​ស្ថានភាព​បច្ចុប្បន្ន យើង​សង្ឃឹមថា ក្រុម​អ្នកវិនិយោគ និង​បន្ត​សហការ​រកស៊ី​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា ។ រដ្ឋាភិបាលយោធា មិន​ស្នើ​ក្រុមហ៊ុន​ក្នុងស្រុក​នោះឡើយ គឺ​ស្នើ​តែ​ក្រុមហ៊ុន​បរទេស​បុ​ណ្ណោះ​។ ដូច្នេះ​យើងខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​បរទេស​នឹង​បន្ត​រកស៊ី​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​» ។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​វិនិយោគ មី​យ៉ាន​ម៉ា បាន​ឲ្យ​ដឹងថា មុនពេល​ឡើងកាន់​អំណាច​នៅក្នុង​ប្រទេស​នេះ រដ្ឋាភិបាលយោធា​ក៏បាន​ព្យាករណ៍​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច និង​ការវិនិយោគ​ពី​ក្រៅប្រទេស​។​

​ពាក់ព័ន្ធ​និង​ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​នេះ​នៅតែ​បន្ត ហើយ​ការបង្ហូរ​ឈាន​ក៏​នៅតែ​កើតមាន​ដដែល គឺមាន​អ្នកស្លាប់​ជា​រៀងរាល់ថ្ងៃ​។ គិត​ចាប់តាំងពី​ការផ្តើម​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី ៥​ខែកុម្ភៈ ដល់​ថ្ងៃទី​២១​ខែមីនា មាន​អ្នកស្លាប់​កើនឡើង​ដល់​ជាង​២៥០ នាក់​ហើយ​។ ជាមួយគ្នានេះដែរ​កម្លាំង​ទាហាន​ក៏បាន​ចាប់ខ្លួន​បាតុករ​២៦៦៥​នាក់​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close