ធុំក្លិនស្អុយក្នុងតំបន់ ដីអភិរក្ស សត្វ ខ្សឹប នៅ ស្រុក ស្ទោង ខេត្តកំពង់ធំ តែរកខ្មោចមិនទាន់ឃើញ..!

User Rating: Be the first one !

ខេត្តកំពង់ធំ៖ ប្រភពពីមេការឈ្មួញដីធ្លីម្នាក់ ដែលអះអាងប្រាប់តាមទូរស័ព្ទថា ខ្លួនឈ្មោះ (ហង្ស ដារិទ្ធិ រូបលោក ជានាយកសាលាបង្រៀនភាសារអង់គ្លេស ) បាន នាំយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយ ទន្ទ្រាន យក ដី តំបន់ អភិរក្ស សត្វ ខ្សឹប នៅ ស្រុក ស្ទោង ដោយអះអាងថាលោកមានដីជាង១០០ ហហិកនៅក្នុងតំបន់នោះ។

ទាក់ទងនឹងក្លិនស្អុយរកខ្មោចមិនទាន់ឃើញ យើងបានបំផុសជាសំណួរសួរលោកថា តើលោកបានដីក្នុងតំបន់អភិរក្សសត្វសិ្សបជាង១០០ ហិកតានេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយរបៀបណា? ម្យ៉ាងទៀតការនាំគ្រឿងចក្រដ៏ច្រើនសន្ធឹកសន្ធាប់ទៅឈូសដីព្រៃនៅក្នុងតំបន់នោះតើមានការអនុញ្ញាតច្បាប់ពីថ្នាក់ណាដែរ?។

លោកមេការ ហង្ស ដារិទ្ធិ ឆ្លើយយ៉ាងខ្លីថា ដីទាំងអស់នោះលោកទិញពីប្រជាពលរដ្ឋមានថតវត្ថុតាងជាក់ស្ដែង។
ចំណែកឯ គ្រឿងចក្រនាំយកទៅឈូសឆាយទាំងអស់នោះគឺគ្មានច្បាប់ទេ តែខ្ញុំបានប្រាប់គេអស់ហើយអ្នកសារព័ត៌មានខាងស្រុក ប៉េអឹម ព្រះរាជអាជ្ញា បរិស្ថាន មេព្រៃប្រាប់ហើយ ខ្ញុំបានរៀបចំកញ្ចប់ហុចទៅឲ្យគេត្រង់ត្រង់ទៅ។

បើយោងតាមសារព័ត៌មានក្នុងស្រុកដែលបានសម្ភាសន៍ជាមួយនឹងលោក តុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ
បបានអោយដឹងថាៈ ដីព្រៃ តំបន់ សើម ចំណុច បង្គោល លេខ ០៤៥៧ ០១៧/១៤៤០៦៧៩ ហៅ តំបន់ អភិរក្ស សត្វ ខ្សិ ប ស្រុក ស្ទោង មានការ ឈូសឆាយ រានទន្ទ្រាន ហ៊ុមព័ទ្ធ យក ជា កម្មសិទ្ធិ ដោយ ខុសច្បាប់ ពី សំណាក់ ឈ្មួញ និង អ្នក ស៊ី ឈ្នួល ពិតមែន ពោលគឺ បាន បំផ្លាញ ធនធានធម្មជាតិ គម្រាមកំហែង សត្វ កម្រ អស់ ទំហំ ដី ជាង ២៤ ហិកតា ។ ក្នុងនោះ មន្ទីរ បាន សហការ នឹង មន្ត្រី អាជ្ញាធរ មាន សមត្ថកិច្ច បាន នឹង កំពុង ស្រាវជ្រាវ និង កំណត់ រកមុខ ស ញ្ញ ឈ្មួញ ដែល ប្រព្រឹត្ត បទល្មើស ដូចខាងលើ នាំមក ទទួលខុសត្រូវ ចំពោះមុខ ច្បាប់ ។

លោក ប្រធាន មន្ទីរ បរិស្ថាន បានអោយដឹង បន្តថាៈ ក្រោយពី មន្ទីរ បានទទួល ព័ត៌មាន កម្លាំង សមត្ថកិច្ច ជំនាញ បាន ចុះ ពិនិត្យ វាយតម្លៃ ជាក់ស្ដែង និង បាន វាស់វែង ទំហំ ដី ដែល ត្រូវបាន ឈ្មួញ ខិលខូច លួច បំពួន សម្ងំ បំផ្លាញ ធនធានធម្មជាតិ ព័ទ្ធ យក ជា កម្មសិទ្ធិឯកជន នៅ ចំណុច ខាងលើនេះ ។

សូមរ រំលឹកថា យោង ព្រះរាជ ក្រិ ត្យ បង្កើត តំបន់ អភិរក្ស សត្វ ខ្សឹប នេះ កាលពី ឆ្នាំ ២០១៧ ហើយ ទីតាំង នៅ បង្គោល លេខ ០៤៥៧ ០១៧/១៤៤០៦៧៩ ហៅ តំបន់ អភិរក្ស សត្វ ខ្សិ ប ស្រុក ស្ទោង ដើម្បី រក្សា ធនធានធម្មជាតិ និង សត្វព្រៃ ពិសេស សត្វ ខ្សឹប ឲ្យ មាន ជម្រក រស់នៅ និង កើន បរិមាណ ពូជ ធារ ច្រើន ហើយ ឲ្យ បាន យូរអង្វែង ។

តំបន់ អភិរក្ស សត្វ ខ្សឹប មាន ទំហំ ដី ជាង ២ ម៉ឺន ហិកតា ។ ហើយ តំបន់ ដែលមាន សត្វ ខ្សឹប ( សត្វ ស្លាប ទឹក ) នេះ មាននៅ ក្នុងភូមិ សាស្ត្រ ស្រុក ស្ទោង និង ស្រុក នៅ បណ្តោយ ជាប់ បឹង ទន្លេសាប ទន្លេ ឆ្មារ នៃ ខេត្តកំពង់ធំ ។ ក្នុងនោះ មាន បង្គោល ខ្លះ តំបន់ កំណត់ អភិរក្ស សត្វ ខ្សឹប គឺ នៅ ក្នុងភូមិ ក៏មាន ។ ខ្លះទៀត នៅជាប់ ជណ្ដើរ ផ្ទះ របស់ បងប្អូន ប្រជាពលរដ្ឋ នា តំបន់ ទំនាប ក៏មានដែរ ។

លោក ប្រធាន មន្ទីរ បានទទួល ស្គាល់ នូវ បញ្ហា ប្រឈម លំបាក ស្មុ គ្រ ស្មាញ សមត្ថភាព លទ្ធភាព ក្នុងការ ទទួលខុសត្រូវ គ្រប់គ្រង លើ តំបន់ អភិរក្ស ដែលមាន ច្រើន នៅ ភូមិសាស្ត្រ ខេត្តកំពង់ធំ ។ ម្យ៉ាងទៀត ចរិតលក្ខណៈ និង ភាព លោភលន់ របស់ បុគ្គល ដែល បាន នឹង កំពុង រំលោភ បំពាន លើ ព្រៃ ដីព្រៃ សត្វព្រៃ នៅ តំបន់ អភិរក្ស ក៏ កាន់ តែមាន សារជាតិ អាក្រក់ ឡើងៗ រួមទាំង ការ ស្មុគស្មាញ ផងដែរ ។ ពេល បច្ចុប្បន្ននេះ កម្លាំង បរិស្ថាន យើង មាន ត្រឹមតែ ប្រមាណ ជាង ៨០ រូប ប៉ុណ្ណោះ ហើយ ពួកយើង បានធ្វើការ ចល័ត នៅ តំបន់ អភិរក្ស ជាច្រើន ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ធំ ។

បើយើងនៅចាំមិនច្រឡំទេ តំបន់អភិរក្សសត្វខ្សឹបដែលជាប្រភេទសត្វកម្រ និង ជិតផុតពូជពីលើពិភពលោកនេះ កាលពីឆ្នាំ ២០១៦ រាជរដ្ឋាភិបាល កម្ពុជា បានប្រកាសតំបន់ការពារទេសភាពធម្មជាតិទំនាបខាងជើងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ត កំពង់ធំ និង ខេត្ត សៀមរាប នូវដីទំហំ ៣១ ១៥៩ ហិកតា ហើយតំបន់នោះ គឺជាទីជម្រកតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានវត្តមាន សត្វខ្សឹប ដ៏កម្ររបស់ពិភពលោក និង បក្សីផ្សេងៗទៀតប្រមាណជា ២១៧ ប្រភេទ រួមទាំងប្រភេទសត្វជិតផុតពូជមួយចំនួនដូចជា ត្រយ៉ងចង្កំកស អង្កត់ខ្មៅ និង ក្រៀល ផងដែរ ។

សូម រំលឹកថា កាលពី ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ប្រតិបត្តិការ ចុះបង្ក្រាប បទល្មើស រុករាន ទន្ទ្រាន ឈូសឆាយ ហ៊ុមព័ទ្ធ យក ជា កម្មសិទ្ធិឯកជន នៅ តំបន់ អភិរក្ស សត្វ ខ្សឹប ដូចខាងលើ មាន កម្លាំង អាវុធហត្ថ ខេត្ត រដ្ឋបាល ជលផល បរិ ស្ថាន មន្ត្រី អាជ្ញាធរ និង សម្របសម្រួល ដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ ។ ប៉ុន្តែ ចាប់ មិនបាន ក្រុម ជន ទុ ច្ច រឹត ខិលខូច និង ប្រមូលយក គ្រឿងចក្រ ទាំងអស់ ទេ គឺ បានតែ គ្រឿងចក្រ ខ្លះ ប៉ុណ្ណោះ ៕

ដោយលោក​ព្រឹទ្ធាចារ្យគឹមសារឿន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close