រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២២នាក់ទៀត ជាករណីឆ្លងបន្តក្នុងសហគមន៍ ដែលផ្ទុះឡើងក្នុងខេត្តរតនគិរី
ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសរកឃើញកករណីឆ្លងជំងឺកូវីដ១៩លើមនុស្សចំនួន ២២នាក់ទៀត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ជាករណីឆ្លងបន្តក្នុងសហគមន៍ ដែលផ្ទុះឡើងក្នុងក្រុងបានឡុង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ និងករណីរកឃើញនៅចំណុចត្រួតពិនិត្យបឋមដើមទី ច្រកចូលខេត្ត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៦២នាក់ ក្នុងព្យាបាលជាសះស្បើយ ៨នាក់ និងកំពុងសម្រាកព្យាបាល ១៥៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។