រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៣៨នាក់ទៀត ខណៈមានអ្នកស្លាប់ម្នាក់
ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣៨នាក់បន្ថែមទៀត ខណៈមានអ្នកស្លាប់ម្នាក់ទៀត។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងចំណោចអ្នកវិជ្ជមានទាំង ៣៨នាក់នោះ មានអ្នកវិលត្រឡប់មកពីប្រទេសថៃ ៧នាក់ ជាប្រជាពលរដ្ឋ នៅស្រុកក្រឡាញ់។ ក្រៅពីនេះមាន៖ ក្រុងសៀមរាប ២៣នាក់, ស្រុកជីក្រែង ៣នាក់, ស្រុកសូទ្រនិគម ៣នាក់, ស្រុកប្រាសាទបាគង ១នាក់ និងស្រុកបន្ទាយស្រី ១នាក់។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦២៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៦៦នាក់ កំពុងសម្រាកព្យាបាល ៤៥៣នាក់ និងស្លាប់ ៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។