អា​រ៉ា​ប៊ី​សា​អូឌីត ប្រហារជីវិត​មនុស្ស ១២នាក់ ​ដោយ​ប្រើ​កាំបិទ​

​តាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស​កាល​ពីថ្ងៃ​ទី​២០ ខែវិច្ឆិកា បាន​ផ្សាយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស ១២ នាក់​ក្នុង​រយៈពេល ១0 ថ្ងៃ ។​

​ការប្រហារជីវិត ដែល​ភាគច្រើន​ត្រូវបាន​កាត់​ក្បាល​ដោយ​ដាវ បង្ហាញថា អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​កំណត់ត្រា​ប្រចាំឆ្នាំ​នៃ​ការប្រហារជីវិត បើទោះបីជា​ព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់បាន​សន្យាថា​នឹង​កាត់បន្ថយ​ការប្រើប្រាស់​អាវុធ​ដ៍​សាហាវ​នេះ​ក៏ដោយ​។​

​ជនជាប់ចោទ​រួមមាន ប៉ា​គី​ស្ថាន ៣​នាក់ ស៊ី​រី ៤​នាក់ ហ្សកដានី ២​នាក់ និង​អា​រ៉ា​ប៊ី​សា​អូឌីត ៣​នាក់​។ បុរស​ទាំងអស់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​បន្ទាប់ពី​ឃុំខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​គ្រឿងញៀន​ដោយ​អហិង្សា​។​

​ការប្រហារជីវិត​ខាងលើ ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​ត្រូវ​ប្រហារជីវិត កើនឡើង​ដល់​ទៅ​១៣២ នាក់ ដែល​លើសពី​ឆ្នាំ ២០២០ និង និង​២០២១ រួមបញ្ចូល​គ្នា​។ តាម​ទិន្នន័យ​ស្តីពី​ការប្រហារជីវិត​នៅ​សប្តាហ៍​នេះ បាន​និយាយថា ករណី​ទាំងនេះ​ចង្អុល​ទៅ​និន្នាការ​គួរឱ្យ​ព្រួយបារម្ភ បន្ទាប់ពី​អ្នកគ្រប់គ្រង​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សន្យាថា​នឹងធ្វើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​។​

​នៅ​ឆ្នាំ ២០១៨ ព្រះអង្គម្ចាស់ Mohammed bin Salman បាន​និយាយថា រដ្ឋាភិបាល​របស់​ទ្រង់​កំពុង​ព្យាយាម “​កាត់បន្ថយ​” ទោស​ប្រហារជីវិត ដោយ​មានតែ​អ្នកទោស​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ឃាតកម្ម ដែល​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ប្រហារជីវិត​។​

​នៅ​ឆ្នាំ ២០២០​អា​រ៉ា​ប៊ី​សា​អូឌីត​បានស្នើ​ផ្លាស់ប្តូរ​ច្បាប់​ដើម្បី​លុបចោល​ទោស​ប្រហារជីវិត​សម្រាប់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​អហិង្សា​ផ្សេងទៀត បន្ទាប់ពី​ឃាតកម្ម​លើ​អ្នកកាសែត Jamal Khashoggi ។​

​យោងតាម​គណៈកម្មការ​សិទ្ធិមនុស្ស​អា​រ៉ា​ប៊ី​សា​អូឌីត ឆ្នាំ ២០២០ ឃើញ​ចំនួន​នៃ​ការប្រហារជីវិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ គឺ​ធ្លាក់ចុះ 85% ពី​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន មក​សល់​ត្រឹម តែ​២៧​ករណី​ប៉ុណ្ណោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close