ការហ្វឹកហាត់តឹងតែង ធ្វើឲ្យទាហានអាមេរិកស្លាប់ ច្រើនជាងពេលធ្វើសង្គ្រាមទៅទៀត

ទាហានអាមេរិក បានចូលរួមធ្វើសង្គ្រាម​នៅក្រៅប្រទេស​ ច្រើនជាងទាហានប្រទេសនានាទាំងអស់នៅលើពិភពលោក ។ប៉ុន្តែទាហានស្លាប់នៅក្នុងសមរភូមិ​ មានតិច ដោយសារតែការហ្វឹកហាត់នៅធ្វើសមយុទ្ធយ៉ាងតឹងតែងបំផុត ។ ផ្ទុយទៅវិញ ទាហានអាមេរិកស្លាប់ពេលហ្វឹកហាត់ច្រើនច្រើនទៅវិញ​។

តាមរបាយការណ៍​របស់សភា អាមេរិក បានបញ្ចាក់ថា ក្នុងរយៈពេល ពីឆ្នាំ​២០០៦-២០១៨ មាន៣១,៩ភាគរយ  ស្លាប់ពេលហ្វឹកហាត់ ។ ក្នុងដំណាក់កាលដូចគ្នា នោះដែរ មានទាហានអាមេរិកស្លាប់​នៅសមរភូមិប្រយុទ្ធ​តែ​១៦,៣ភាគរយប៉ុណ្ណោះ​។ ក្រុមអ្នកជំនាញ់បានលើកឡើងថា ការដែលទាហានអាមេរិក ធ្វើសង្គ្រាមពិតស្លាប់តិច​ដោយសារតែមានការហ្វឹកហាត់ខ្ពស់ ។

តាមរបាយការណ៍បញ្ចាក់ថា «ចាប់តាំងពីឆ្នាំ​២០០៦មកដល់បំណាច់ឆ្នាំ​២០១៨ មានទាហាន​អាមេរិក​១៦.៦៥២នាក់ស្លាប់​  ក្នុងនោះមានដល់ទៅ ៧៣ភាគរយ​ស្លាប់​ដោយហ្វឹកហាត់  និង ២៧ភាគរយស្លាប់ដោយសង្គ្រាម ។

ចាប់តាំងពីឆ្នាំ​២០១៥មក កម្លាំងទាហានអាមេរិក ស្លាប់ ដោយសារតែហ្វឹកហាត់ច្រើនជាងគេបំផុត​។​ នៅក្នុងឆ្នាំ​២០១៧ មានទាហានអាមេរិក ស្លាប់ច្រើន​ដោយសារតែហ្វឹកហាត់ តឹងតែងនៅក្នុងសកម្ម ដូចជាធ្វើសង្គ្រាមពិត ។  នៅក្នុងឆ្នាំ២០១៨ មានទាហានដល់ទៅ​៨០នាក់ស្លាប់ ដោយសារតែ គ្រោះថ្នាក់ពេលហ្វឹកហាត់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close