មិនខ្វល់ពីការព្រមានពីអាមេរិក តួកគីនៅតែទិញ មីស៊ីលការពារពីរុស្ស៊ី
ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន តួកគីបានសម្រេចទិញ ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបពីរុស្ស៊ី ទោះបីរងការដាក់គំនាប់ពីអាមេរិកឲ្យបោះបង់ ក្តី។ សកម្មភាពខាងលើ របស់ តួកគី ដែលជាសមាជិកណាតូ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខឹងសម្បាយ៉ាងខ្លាំង ។
ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន តួកគីបានសម្រេចទិញ ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបពីរុស្ស៊ី ទោះបីរងការដាក់គំនាប់ពីអាមេរិកឲ្យបោះបង់ ក្តី។ សកម្មភាពខាងលើ របស់ តួកគី ដែលជាសមាជិកណាតូ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខឹងសម្បាយ៉ាងខ្លាំង ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃទី៧ខែមិថុនាបានផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan បានផ្ញើលិខិតទៅកាន់ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី លោក Hulusi Akar ថា ក្រុមអាកាសយានិកទាំងអស់ របស់ប្រទេសតួកគីដែលកំពុងតែហ្វឹកហាត់បើកយន្តហោះ F-35 នៅអាមេរិក ត្រូវចាកចេញនៅមុនថ្ងៃទី៣១ខែកក្កដា។ ប្រសិនបើ រដ្ឋាភិបាលទីក្រុង អែនការ៉ា មិនបោះបង់គម្រោងទិញប្រព័ន្ធមីស៊ីល ការពារ S-400 របស់រុស្ស៊ី។
ទស្សនាវដ្តី Foreign Policy បានផ្សាយថារាល់សកម្មភាពហ្វឹកហាត់ បើកបរយន្តហោះត្រូវបានផ្អាក ។ ក្នុងថ្ងៃជាមួយគ្នានោះអគ្គមេបញ្ជាការ កម្លាំងណាតូលោក Tod Wolters បានបញ្ជាក់ថាប្រព័ន្ធការពារ S-400 មិនអាចប្រៀបជាមួយសម្ថភាព យន្តហោះ F-35។
តួកគី ជាប្រទេសសមាជិក ណាតូ ហើយណាតូ អាមេរិក គឺជាសត្រូវរបស់រុស្ស៊ី ប៉ុន្តែតួកគី បានទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបពីរុស្ស៊ី S-400 ធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។ ក្រៅពីតួកគី នៅមានប្រទេសជាសម្ព័ន្ធមិត្តអាមេរិកក៏បានទិញមីស៊ីលការពារពីរុស្ស៊ីផងដែរ ក្នុងនោះមានឥណ្ឌា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។