ឧទ្ធម្ភាគចក្របុកអគារកម្ពស់៥៤ជាន់នៅទីក្រុងញ៉ូវយ៉កស្លាប់ម្នាក់
ពលរដ្ឋនៅទីក្រុងញ៉ូវយ៉កបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយឧទ្ធម្ភាគចក្របុកដំបូលអគារនៅទីក្រុងញ៉ូវយ៉ក អាមេរិក ។
ពលរដ្ឋនៅទីក្រុងញ៉ូវយ៉កបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយឧទ្ធម្ភាគចក្របុកដំបូលអគារនៅទីក្រុងញ៉ូវយ៉ក អាមេរិក ។
អភិបាលរដ្ឋ New York លោក Andrew Coumo បានឲ្យដឹងថា ឧទ្ធម្ភាគចក្រជួបបញ្ហា ទើបព្យាយាមចុះចត់នៅលើតំបូលអាគារកម្ពស់ ៥៤ជាន់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង និងផ្សែងអ័ព្ទ មើលមិនឃើញ។
សារព័ត៌មាន AP បានផ្សាយថា ឧទ្ធម្ភាគចក្រ បានបុកទៅនឹង តំបូលអាគារនៅ មជ្ឈមណ្ឌល Manhattan ក្នុងមហាវិថី លេខ៧ ក្នុងទីក្រុងញ៉ូវយ៉កកាលពីរសៀលថ្ងៃទី១០ខែមិថុនា។ ក្រុមពន្លត់អគ្គិភ័យ បានបញ្ជាក់ថា អាកាសយានិកបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ ។
សារព័ត៌មាន CBS New York បានផ្សាយថា ដោយសារតែ ឧទ្ធម្ភាគចក្រ បុកលើតំបូលអាគារទើមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសច្រើន ក្រៅពីអាកាសយានិកឡើយ។ឧទ្ធម្ភាគចក្របានឆាប់ឆេះបង្កឲ្យមានផ្សេងខ្មៅ ក្របដណ្តប់តំបូលអាគារ។
នាយករដ្ឋានអាកាសចរណ៍ស៊ីវិល អាមេរិក FAA បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់ជាប្រភេទ Agusta A109E ។ នៅក្នុងសេចក្តីប្រកាស ជាផ្លូវការ FAA បានបញ្ជាក់ថា គណៈកម្មការសុវត្ថិភាពចរាចរណ៍ដែនអាកាស នឹងបើកការស្រាវជ្រាវករណី គ្រោះថ្នាក់ខាងលើ។ សកម្មភាពខាងលើ គឺជាគ្រោះថ្នាក់ មិនមែនភេរវកម្មនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។