បាតុកម្មប្រឆាំងច្បាប់ នាំខ្លួននៅហុងកុងបន្តកើតឡើង
កន្លងមករដ្ឋសាភិបាល ទីក្រុងប៉េកាំងបានចោទប្រកាន់ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក នៅពីក្រោយការធ្វើបាតុកម្មប្រឆាំង ទីក្រុងប៉េកាំង នៅកោះហុងកុង ។
កន្លងមករដ្ឋសាភិបាល ទីក្រុងប៉េកាំងបានចោទប្រកាន់ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក នៅពីក្រោយការធ្វើបាតុកម្មប្រឆាំង ទីក្រុងប៉េកាំង នៅកោះហុងកុង ។
ពលរដ្ឋរស់នៅហុងកុង រាប់ពាន់នាក់ បន្តធ្វើបាតុកម្ម ទាំងយប់ទាំងថ្ងៃ ប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន។ អំពើចលាចលនេះបានផ្ទុះឡើង នៅហុងកុង កាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខណៈបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅតាមដងផ្លូវសំខាន់ៗ និងឡោមព័ទ្ធ នៅជិតការិយាល័យរដ្ឋាភិបាល តវ៉ាប្រឆាំងនឹងគម្រោងធ្វើច្បាប់បត្យាប័ន ដែលអាចបញ្ជូនមនុស្សពីហុងកុង ទៅផ្ដន្ទាទោស នៅក្នុងប្រទេសចិន។
ហ្វូងបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅតាមផ្លូវសំខាន់ៗ ជាពិសេស នៅតាមផ្លូវ Lung Wo តែម្តង ខណៈក្រុមប៉ូលិសបានស្រែក ព្រមានមិនឲ្យក្រុមបាតុកររុលទៅមុខ។ នៅតាមផ្លូវទាំងនោះ គឺជាទីតាំងការិយាល័យ នៃមេដឹកនាំហុងកុង ស្ថិតនោះ។ បាតុករខ្លះបានយករបាំងរាំងផ្លូវ មិនឲ្យមានការធ្វើចរាចរណ៍។
មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បានថ្លែងថា ទោះជាមានបាតុកម្មប្រឆាំងជំទាស់យ៉ាងណាក៏ដោយ ប៉ុន្តែគម្រោងតាក់តែងច្បាប់បត្យាប័ននេះ ទំនងជាមិនអាចអាក់ខានបានឡើយ។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ននេះ បាននាំគ្នាធ្វើបាតុកម្មទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។ ពេលខ្លះមានការប្រឈមមុខយ៉ាងតានតឹងដាក់គ្នា រវាងក្រុមបាតុករ និងប៉ូលិសថែមទៀតផង។ ទោះជាយ៉ងណា គេមិនមានព័ត៌មានណាមួយជុំវិញការចាប់ខ្លួន រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះវីឡើយ។ ដោយឡែក្រុមបាតុករ បានអះអាថា នឹងមានមនុស្សរាប់លាននាក់ចូលរួមដង្ហែក្បួនបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ន នៅហុងកុង នេះថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។