ប្រធានាធិបតីចិន ចាប់ផ្តើមទស្សនកិច្ច កូរ៉េខាងជើង ជាផ្លូវការ
ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងរបស់ប្រធានាធិបតីចិន លើកដំបូងក្នុងរយៈពេល១៤ឆ្នាំ គឺជារឿងសំខាន់បំផុត សម្រាប់ប្រទេសទាំងពីរ ។ដំណើរទស្សនកិច្ចនោះកើតឡើង ក្នុងពេលដែលអាមេរិកដាក់គំនាប់ទាំងកូរ៉េខាងជើង និងចិន ។
ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងរបស់ប្រធានាធិបតីចិន លើកដំបូងក្នុងរយៈពេល១៤ឆ្នាំ គឺជារឿងសំខាន់បំផុត សម្រាប់ប្រទេសទាំងពីរ ។ដំណើរទស្សនកិច្ចនោះកើតឡើង ក្នុងពេលដែលអាមេរិកដាក់គំនាប់ទាំងកូរ៉េខាងជើង និងចិន ។
ដំណើរទស្សនកិច្ចនេះជាសារសំខាន់បំផុតផ្ញើទៅកាន់ ប្រធានាធិបតីអាមេរិកដូណាលត្រាំ ថា ចិនមិនបោះបង់កូរ៉េខាងជើង នោះឡើយ។ ប្រធានាធិបតីចិន និងអាមេរិក នឹងជួបពិភាក្សាគ្នា បន្ទាប់ពីកិច្ចប្រជុំ G-20 នៅក្នុងទីក្រុង អូសាកាប្រទេសជប៉ុន នៅចុងខែមិថុនានេះ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន បានខិតខំស្តារទំនាក់ទំនងល្អឡើងវិញ ខណៈមេដឹកនាំវ័យក្មេងកូរ៉េខាងជើង ធ្លាប់ទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន ដើម្បីជួបជាមួយលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង៤ដងរួចមកហើយ កាលពីឆ្នាំកន្លងទៅ។ រីឯអាជ្ញាធរចិនបានអំពាវនាវឲ្យមានការបន្ធូរបន្ថយនូវទណ្ឌកម្មដល់កូរ៉េខាងជើង។
ក្រុមអ្នកវិភាគ បានលើកឡើងថា តែមេដឹកនាំចិនបានទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះយ៉ាងខ្លាំង ដើម្បីបានដឹងអំពីរបៀបចរចា អំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង រវាងលោក គីម និងលោក ត្រាំ ថាតើវាបានប្រព្រឹត្តទៅដោយរបៀបណា នៅមុនពេលសម្រេចចិត្តបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងលើកនេះ។
នៅក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃរបស់លោក ស៊ី នៅក្នុងប្រទេសកូរ៉េខាងជើង នោះ គេសង្ឃឹមថា នេះជាឱកាសល្អមួយ បង្ហាញឲ្យឃើញថា ចិនជាប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងតំបន់។
លោក Lim Eul-chul សាស្ត្រាចារ្យសិក្សាស្រាវជ្រាវ អំពីកូរ៉េខាងជើង នៅឯសាកលវិទ្យាល័យ Kyungnam បានថ្លែងថា សម្រាប់កូរ៉េខាងជើង ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញឲ្យអាមេរិក ឃើញថា ចិនជាអ្នកគាំទ្រខ្លួន ហើយក៏ជាការផ្ញើសារមួយផងដែរទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ឥរិយាបថអត់ធ្មត់ចំពោះការដាក់សម្ពាធ គឺមានកម្រិត ។ កូរ៉េខាងជើង អាចនឹងអស់ការអត់ធ្មត់ ។ជំនួបកំពូល រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ទាំងពីរលើក គឺបរាជ័យ មិនបានព្រមព្រៀងណាមួយជាមួយគ្នាបានឡើយ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។