ប្រធានាធិបតីចិន៖ បញ្ហាកូរ៉េខាងជើង ត្រូវដោះស្រាយតាមកិច្ចពិភាក្សា
នៅក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើររំសាយអាវុធបរមាណូ និងដំណោះស្រាយនយោបាយ នៅក្នុងប្រទេសនេះ។
នៅក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើររំសាយអាវុធបរមាណូ និងដំណោះស្រាយនយោបាយ នៅក្នុងប្រទេសនេះ។
ប្រធានាធិបតីចិនបានលើកឡើងថា កូរ៉េខាងជើង ចាំបាច់ត្រូវតែបង្កើនកិច្ចពិភាក្សជាន់ខ្ពស់ ទាំងក្នុងតំបន់និងថ្នាក់ពិភពលោក។ បច្ចុប្បន្នស្ថានភាពនៅលើពិភពលោក ពិតជាស្មុគស្មាញ គ្រោះថ្នាក់ ។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង គឺជារឿងល្អបំផុតសម្រាប់ប្រទេសទាំងពីរនិងតំបន់ទាំងមូល។
ប្រធានាធិបតីចិនស៊ី ជីនពីង បានបញ្ជាក់ថា រាល់បញ្ហាទាំងអស់របស់កូរ៉េខាងជើងគឺត្រូវតែដោះស្រាយ ទាំងសន្តិសុខនិងការអភិវឌ្ឍ។ នៅក្នុងជំនួបនាទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២០ខែមិថុនា ប្រធានាធិបតីចិន បញ្ជាក់ថា ចិនគឺជាផ្នែកមួយ ក្នុងការសោះស្រាយ បញ្ហានៅឧបទ្វីប។
ប្រធានាធិបតីចិនសង្ឃឹមថា បញ្ហាបរមាណូត្រូវបានដោះស្រាយតាមរយកិច្ចពិភាក្សាហើយទីក្រុងព្យុងយ៉ាង ចង់ដើរតួនាទីសំខាន់ នៅក្នុងបញ្ហាទាំងនោះ។
នៅក្នុងឆ្នាំនេះ ទាំងចិន និងកូរ៉េខាងជើង គឺមានបញ្ហាមួយចំនួនជាមួយអាមេរិកដែលត្រូវដោះស្រាយ ក្នុងនោះ ចិនមានវិវាទពាណិជ្ជកម្ម ជាមួយអាមេរិក ចំណែកកូរ៉េខាងជើង ស្ថិតនៅជាប់គាំស្តីពីកម្មវិធីបរមាណូ។ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើង មុនពេលជួបជាមួយ លោកត្រាំ នៅជប៉ុន គឺជាសារសំខាន់បំផុតផ្ញើទៅកាន់អាមេរិកថា ចិននិងកូរ៉េខាងជើង មានទំនាក់ទំនងប្រពៃណី តាំងពីយូណាសមកហើយ មិនអាចបោះបង់គ្នាបានឡើយ។
ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន វិញបានបញ្ជាក់ថា កូរ៉េខាងជើង បានអនុវត្ត នូវជំហានវជ្ជមានជាច្រើន ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែសកម្មភាពទាំងនោះបែជាមិនទទួលបាន ប្រតិកម្មល្អ ពីភាគីពាក់ព័ន្ធ ក្នុងនោះមានអាមេរិកជាដើម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។