បាក់តង់សម្រាប់ស្នក់នៅក្នុងពិធីបុណ្យសាសនានៅឥណ្ឌាស្លាប់និងរបួសជិត ៧០នាក់
ភ្លៀងព្យុះខ្យល់ខ្លាំងបានវាយប្រហារ នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា ចំពិធីបុណ្យសាសនា បណ្តាលឲ្យបាក់តង់ សម្លាប់មនុស្ស ១៦នាក់ក្នុងនោះមានស្ត្រីពីរនាក់និងកុមានអាយុ ១៥ឆ្នាំម្នាក់ និងជាង ៥០នាក់រងរបួស។
ប្រជាពលរដ្ឋឥណ្ឌា បាននាំគ្នាបោះតង់ រៀបចំពិបុណ្យសាសនាមួយ ស្រាប់តែខ្យល់ព្យុះ បានវាយប្រហារទៅលើ បណ្ដាលឲ្យរលំតង់ និងដាច់ខ្សែភ្លើង ឆក់មនុស្សស្លាប់យ៉ាងតិច១៤នាក់ និងរបួស៥០នាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅភាគខាងលិច នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា។
មន្ត្រីក្នុងតំបន់ បានថ្លែងថា តង់បណ្តោះអាសន្នដែលបាក់រលំនោះ បានកើតឡើង នៅក្នុងអំឡុងពេលមានខ្យល់ព្យុះដ៏សាហាវ បក់បោកមកចំលើព្រះវិហារ Rani Bhatiyani ស្ថិតនៅភូមិ Jasol ស្រុក Barmer មានចម្ងាយប្រហែល៤៥២គីឡូម៉ែត្រ នាភាគខាងលិច នៃទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានផ្សាយថា ក្រោយពេលកើតមានខ្យល់ព្យុះនេះរួចមក ធ្វើឲ្យខ្សែភ្លើងដាច់រាយប៉ាយពេញដី បណ្ដាលឲ្យមនុស្សជាច្រើននាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណៈកំពុងប្រមូលផ្តុំគ្ នាប្រារព្ធពិធីបុណ្យសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។