ចិនចាប់ផ្តើមវាយបកកាណាដា ដោយឈប់នាំចូលសាច់ ពីប្រទេសនេះ
នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចតបតទៅនឹងសកម្មភាព របស់កាណដា ដែលធ្វើតាមអាមេរិក ចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រឈមមុខតានតឹងតាំងពីពេលនោះមក ហើយពេលនេះចិនចាប់ផ្តើមវាយបកទៅលើកាណាដា តាមរយឈប់នាំចូលផលិតផលសាច់ទាំងអស់ ។
ចិនបានសម្រេច បញ្ឈប់ការនំាចូលផលិតផលសាច់ពីប្រទេសកាណាដា ក្នុងពេល ដែល ចិននិងកាណាដាប្រឈមមុខតានតឹងដាក់គ្នាជុំវិញការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនHuawei ។
សារព័RT បានដកស្រង់ការប្រកាសរបស់ស្ថានទូតចិននៅទីក្រុង Ottawa ប្រទេសកាណាដាថា«ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេច បញ្ឈប់នាំចូលផលិតផលសាច់នាំទៅកាន់ប្រទេសចិន»។ ជាមួយគ្នានេះរដ្ឋាភិបាលចិនបានស្នើរឲ្យរដ្ឋាភិបាលកាណាដា ឈប់ផ្តល់លិខិត ឲ្យនាំសាច់ទៅកាន់ប្រទេសចិន។ រដ្ឋាភិបាលចិនក៏បានរកឃើញថាមានលិខិត បញ្ចាក់សុខាភិបាលក្លែងក្លាយដល់ទៅ១៨៨៨ករណី ។
តាមលទ្ធផលស្រាវជ្រាវ ក្រោយទីក្រុងប៉េកាំងប្រកាស រកឃើញ សាច់ជ្រូកកាណាដា មានសារធាតុ ហាមប្រាំនៅចិន ។ តាមតួលេខផ្លូវការបង្ហាញឲ្យឃើញថា ចិនបានទិញសាច់ជ្រូក ពីកាណាដាមានតម្លៃរហូតដល់ទៅ ២៣៥,២៦លានដុល្លារ ក្នុងរយៈពេលពីខែមករាដល់ ខែមេសា។
ចំណែកភាគីកាណាដា បង្ហាញការមិនពេញចិត្តទៅនិងសកម្មភាពខាងលើ របស់ចិន ដោយចាត់ទុកថា ការសម្រេចខាងលើ មានជាប់ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ Huawei លោកស្រី Meng Wenzhou តាមសំណើររបស់អាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។