លោកត្រាំនិងគីម ជុងអ៊ុន បង្កើតទំនាក់ទំនងជាប្រវត្តិសាស្ត្រ ក្នុងជំនួបលើកទី៣
អ្វីដែលចាប់អារម្មណ៍បំផុតនៅពេលនេះ គឺលោកត្រាំជាប្រធានាធិបតីអាមេរិក ទីមួយ ឈានជើងចូលដល់ទឹកដីកូរ៉េខាងជើង ។ តំាងពីដើមមកមិនមានប្រធានាធិបតីអាមេរិក នៅមានអំណាចណាមួយបានចូលទឹកដីកូរ៉េខាងជើង នោះឡើយ។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ និបប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae in បានទៅកាន់តំបន់ព្រំដែន ជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ។ នេះជាជំនួបលើកទី៣ រវាងលោកត្រាំនឹងគីមជុនអ៊ុន ។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង គីម ជុងអ៊ុនបានជួបគ្នាដាច់ដោយឡែក ក្នុងបន្ទប់ពិភាក្សាសម្ងាត់ ។ មុននោះក៏មានជំនួបពិភាក្សាត្រីភាគី រវាង លោកត្រាំ គីម ជុងអ៊ុន និងម៉ូនជេអ៊ីន ។ មុនពេលជូនពិភាក្សាសម្ងាត់ភាគី មេដឹកនាំគីមជុងអ៊ុនបានបញ្ជាក់ថា លោកពិតជាផ្ញាក់ផ្អើល ដោយការអញ្ជើញនៅលើបណ្តាញTwitter ពីជំនួបនេះ ។ ចំណែកប្រធានាធិបតីដូណាលត្រាំ បានអរគុណដល់មេដឹកនាំកូរ៉េខាងជើង ពីជំ នួបនេះ ដោយចាត់ទុកថាជាពេលវេលាដ៏អស្ចារ្យបំផុត។
លោកត្រាំបានលើកឡើងទៀតថាប្រសិនបើមេដឹកនាំ គីជុងអ៊ុន មិនមកទេនោះ អ្នកសារព័ត៌មាន នឹងសួនាំលោកបញ្ហាជាច្រើន តែពេលនេះ លោក នឹងមិនមានអ្វី មករំខានទៀតឡើយ។ ចំណែកលោក គីមជុងអ៊ុន បានលើកឡើងថា លោកមានទំនាក់ទំនងបុគ្គលយ៉ាងល្អជាមួយ ដូណាលត្រាំ ។ទាំងនោះហើយទោះមានជំនួបដោយមិនព្រៀងទុកបែបនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។