លិខិតឆ្លងដែនអាមេរិកឈរត្រឹមលំដាប់ទី៤ប៉ុណ្ណោះ ក្នុងចំណោមលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក
អាមេរិកនិងអង់គ្លេស មានលិខិតឆ្លងដែនដែលមានឥទ្ធិពលនាពេលកន្លងមក ប៉ុន្តែបានត្រឹមតែលេខ ៤ប៉ុណ្ណោះក្នុងតារាងលិខិតឆ្លងដែនដែលមានអំណាចបំផុតលើពិភពលោក។
ក្រុមហ៊ុនប្រឹក្សា Henkey&Partners បានប្រកាសរបាយការណ៍ស្តីពី លិខិតឆ្លងដែន(Passport) ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ។ មិនមែនអាមេរិក អឺរ៉ុប ឬអូស្ត្រាលី មានលិខិតឆ្លងដែនដែលមានឥទ្ធិពលបំភុតនោះឡើយ គឺប្រទេសអាស៊ីទៅវិញទេដែលមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត គឺប្រទេស ជប៉ុននិងសឹង្ហបុរី ។
បច្ចុប្បន្នពលរដ្ឋដែលកាន់លិខិតឆ្លងដែលរបស់ ប្រទេសជប៉ុននិងសឹង្ហបុរី អាចធ្វើដំណើរទៅកាន់ ១៨៩ប្រទេស នៅជុំវិញពិភពលោក មិនចំាបាច់សុំទិដ្ឋការនោះឡើយ។ គិតដល់ពាក់កណ្តាលឆ្នាំ២០១៩ ជប៉ុននិងសឹង្ហបុរី នាំមុខជាប្រទេស ដែលមានលិខិតឆ្លងដែន មាន អំណាចបំផុត ។
លំដាប់ទីពីរ គឺប្រទេស អាល្លឺម៉ង់ ហ្វាំងឡង់ និងកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី២ ក្នុងតារាំង លិខិតឆ្លងដែនមានឥទ្ធិពល ។ ប្រទេសទាំង៣អាចធ្វើដំណើរ បាន១៨៧ប្រទេស គឺតិចជាងប្រទេស សឹង្ហបុរីនិងជប៉ុនតែ២ប្រទេសប៉ុណ្ណោះ។
លំដាប់ទី៣គឺ ដាណឺម៉ាក Luxembourg និងអ៊ីតាលី មានលិខិតឆ្លងដែនអាចធ្វើដំណើរ បាន១៨៦ប្រទេស។ ចំណែកលំដាប់ទី៤ គឺអាមេរិក និងអង់គ្លេស ។ ដោយឡែកប្រទេស ដែលមានលិខិតឆ្លងចុងក្រោយគេបង្អស់ គឺប្រទេស អាហ្វហ្គានីស្ថាន អាចធ្វើដំណើរបាន២៥ប្រទេសតែប៉ុណ្ណោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។