របួស​២៣នាក់ដោយសារតែ​ផ្ទះបំពង់ហ្គាសនៅអាមេរិក

មានហេតុការផ្ទុះយ៉ាងខ្លាំងកើតឡើងនៅក្នុងរដ្ឋ Florida អាមេរិកបណ្តាលឲ្យមានអ្នករងរបួសដល់ទៅ ២៣នាក់ ។ ការការសន្និដ្ឋានជាបឋម​ហេតុការផ្ទុះនោះគឺ ជាការផ្ទុះបំពង់បង្ហូរហ្គាសកបនៅក្រោមដី ។ រថយន្តជាច្រើនគ្រឿងរងការខូចខាតផងដែរ​។


ក្រុមអ្នកជំនាញបានរកឃោះញមាន បំពង់បង្ហូរហ្គាស់មានការ​បែកធ្លាយ ។ ប៉ុន្តែ​អាជ្ញាធរ​នៅមិនទាន់​អាចកំណត់​ច្បាស់ថា វាជាមូលហេតុ​ពិតប្រាកដនៅឡើយទេ ខណៈកំពុងដំណើរការស៊ើបអង្កេត ។
ទីតាំងអគារផ្សារទំនើបនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ផ្នែកដំបូលរបស់អគារ ដែលបានផ្ទុះនោះ នៅសល់តែធ្នឹមដែកថែបប៉ុណ្ណោះ រីឯបេតុងស៊ីម៉ង់ត៍គឺខ្ទេចខ្ទីតែម្តង។ រូបភាពនៅកន្លែងកើតហេតុបង្ហាញថា កម្ទេចកម្ទី បាននៅរាយប៉ាយនៅជុំវិញផ្សារទំនើបនោះ រួមទាំងនៅលើដងផ្លូវជិតៗផ្សារនោះផងដែរ ។ ម្ចាស់ផ្សារទំនើប​ខាងលើ បានថ្លែងថា អគារផ្សារទំនើបរបស់ខ្លួន ត្រូវបាន “បំផ្លាញទាំងស្រុង” ។ ផ្សារនេះ​ត្រូវបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែម​នៅពេលក្រោយ ។
ចំណែកអគារដែលនៅជាប់គ្នាជាមួយអគារផ្សារទំនើប ក៏បានរងការខូចខាតផងដែរ ដោយសារហេតុការណ៍ផ្ទុះដែលមានកម្លាំងខ្លាំងអស្ចារ្យនេះ ។ ទ្វារបង្អួចបាក់រលំទាំងស្រុង ។
ប៉ូលិសក្នុងតំបន់ បាននិងកំពុងដំណើរការស៊ើបអង្កេតជុំវិញករនីផ្ទុះ​នេះ ហើយបានជំរុញប្រជាពលរដ្ឋ កុំឱ្យនាំគ្នាចូលមកជិតតំបន់នេះឡោះយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close