តើត្រួតពិនិត្យយ៉ាងម៉េចទើបក្មេងប្រុសអាយុ​១២ឆ្នាំ ឡើងយន្តហោះដោយគ្មានការរារាំង

អ្នកត្រួតពិនិត្យ មុនពេលអ្នកដំណើរឡើងយន្តហោះ ក៏ដូចជាសន្តិសុខ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ដោយទុកឲ្យក្មេងប្រុស អាយុ​១២ឆ្នាំម្នាក់ឡើងយន្តហោះ ទាំងគ្មានលិខិតស្នាម ។ ហេតុការណ៍នោះធ្វើឲ្យអ្នកដំណើរ យឺតពេលហោះហើរដល់ទៅ​៥ម៉ោង​។
នៅពេលនេះ​ប៉ូលិស អាកាសយានដ្ឋានអន្តរជាតិ Heathrow ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កំពុងតែបើកការស្រាវជ្រាវ ថាតើកុមារអាយុ​១២ឆ្នាំឡើងទៅលើយន្តហោះយ៉ាងម៉េចបើគ្មានមនុស្សធំទៅជាមួយ​ ហើយគ្មានសំបុត្រ​ទៀតផង។ យន្តហោះដែលកុមារឡើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍​ Bristish Airways ​ត្រៀមហោះហើរទៅកាន់ទីក្រុង Los Angeles ​រដ្ឋកាលីហ្វ័រញ៉ា អាមេរិក​។

​ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា​កុមារខាងលើ មិនទាន់ដឹងអត្តសញ្ញាណ​ គ្មានលិខិតស្នាម តើឡើងយន្តហោះយ៉ាងម៉េច ។ នៅពេលបុគ្គលិក សួរលេខកៅអី ដើម្បីរៀបចំកន្លែងអង្គុយ​ទើបដឹកការពិត ។ កុមារខាងលើជាជនជាតិហុល្លង់ ហើយបដិសេធ​ សហការជាមួយ​ ក្រុមអ្នកបម្រើលើយន្តហោះ​ ទើប ប៉ូលិសចូលរួមនាំចេញពីយន្តហោះ។
ហេតុការខាងលើបានបង្ខំឲ្យអ្នកដំណើរត្រូវចុះពីយន្តហោះទាំងអស់ដើម្បីត្រួតពិនិត្យសុវត្ថិភាព​។ កន្លងមក ក្រុមភេរវកម្ម បានបណ្តុះបណ្តាលកុមារជាច្រើន ដើម្បីវាយប្រហារភេរវកម្ម ​ទាំងនោះហើយទើបបង្កក្តីបារម្ភដល់សន្តិសុខ ត្រូវត្រួតពិនិត្យ យន្តហោះជាថ្មី ទើបអនុញ្ញាត​ឲ្យហោះហើរបញ្ចៀសរឿងអាក្រក់កើតឡើង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close