តើ ជំនួញ របស់ក្រុមហ៊ុន Queen Yourself (គ្វីនយ៉ូសែល)ទទួលបានជោគជ័យ ឬ បរាជ័យ អាចបណ្តាលមកពីកម្មផល ឬជាព្រេងសំណាង?
ភ្នំពេញ ៖ក្នុងកិច្ចសម្ភាសន៍ដ៏កម្រមួយរវាងក្រុមអ្នកសារព័ត៌មាន និងកញ្ញាវិជ្ជនី តំណាងឲ្យក្រុមហ៊ុន Queen Yourself (គ្វីនយ៉ូសែល) កញ្ញាបានលើកឡើងថា៖ មិនថាតែក្រុមហ៊ុន Queen Yourself ទេ មានក្រុមហ៊ុនជាច្រើននៅលើលើពិភពលោកទាំងមូលក៏ដូចគ្នាដែរ ជំនួញ មួយចំនួន ទទួលជោគជ័យ ក្រោយ ការបង្កើត តែ ជំនួញ មួយចំនួន ផ្សេងទៀត ក្រោយ ការបង្កើតបាន មួយរយៈ ក៏ ជួបការលំបាកទៅវិញ។
(សំនួរ) តើភាពជោគជ័យបណ្តាលពីកត្តាអ្វី? និងការបរាជ័យបណ្តាលមកពីមូលហេតុអ្វី? តើ ភាពជោគជ័យ ឬ បរាជ័យ នៃ ជំនួញ អាច បណ្តាលមកពីកម្មផល ឬជាព្រេងសំណាងដែរឬទេ?
(កញ្ញាវិជ្ជនី) ការប្រតិបត្តិជំនួញ មិន ស្រួល ដូច ការគិត ចង់ ធ្វើ ជំនួញ នោះទេ មានន័យថា បើ គ្រាន់តែ គិត ឬ បញ្ចេញ គំ និង ចង់ ធ្វើ ជំនួញ មនុស្ស ភាគច្រើន ស្រមៃ ឃើញ ភ្លាម ពី ការទទួលបាន ប្រាក់ចំណេញ មកវិញ ច្រើន ក្រោយពេល បង្កើត ជំនួញ ។ តែ លុះ ដល់ពេល បង្កើត ហើយ ឈាន មកដល់ ដំណាក់កាល ប្រតិបត្តិ ធ្វើ ជំនួញ នោះ ជួបការលំបាក និង ការ ប្រឈម នានា ពិតជា កើតឡើង ហើយ ពេលខ្លះ កើតឡើង ដោយ នឹកស្មាន មិន ដល់ ។
កញ្ញាបន្តថា ការបង្កើត ជំនួញ មួយ មិន លំបាក ទេ ។ តែ ការធ្វើ ឲ្យ ជំនួញ នោះ ដំណើរការ ឬ ធ្វើ ឲ្យ ជំនួញ នោះ ទទួលបាន ប្រាក់ចំណេញ និង មាន និរន្តរភាព យូរអង្វែង គឺជា រឿង លំបាក បំផុត ។ ការបង្កើត ជំនួញ ស្រួល ទេ តែ ការថែរក្សា ជំនួញ ឲ្យ ដំណើរការ ជា រៀងរហូត គឺជា បញ្ហា ឈឺក្បាល ជា រៀងរាល់ថ្ងៃ ។ ជំនួញខ្លះទទួលជោគជ័យ តែ ខ្វះ ភាព ហ្មត់ចត់ ក្នុងការ គ្រប់គ្រង តែ ក្នុង រយៈពេលខ្លីប៉ុណ្ណោះ ក្រុមហ៊ុន ជោគជ័យ នោះ អាច បិទទ្វារ ទៅវិញ ភ្លាម ក៏ អាច ថា បាន ។
(សំនួរ) ចុះបើ ការបង្កើត អាជីវកម្ម គ្រប់គ្រង អាជីវកម្ម មើលទៅ ហាក់បីដូចជា លំបាក ខ្លាំង ម្ល៉េះ ហេតុអ្វី បានជា កញ្ញាចេះតែចង់បង្កើត និង គ្រប់គ្រង អាជីវកម្ម ដោយ ខ្លួនឯង ?
(កញ្ញាវិជ្ជនី) រូបនាងខ្ញុំតែងតែរើបបំរាសខ្លួនចេញពីការ ធ្វើការឲ្យគេ ទៅជា អ្នកបង្កើត ការងារ ឲ្យ គេ ធ្វើ វិញ ម្តង ពោល គឺ បុគ្គល នីមួយៗ តែងតែ ចង់ គ្រប់គ្រង គេ និង ចង់ មាន អ្វីមួយ ដែលជា កម្មសិទ្ធិ របស់ខ្លួន ឯង ។ នេះ គឺជា ចំណង់ និង បំណងដែលមានពីធម្មជាតិរបស់នាងខ្ញុំ។ តែ រឿង ថា ធ្វើបាន ជោគជ័យ ឬ មិន ជោគជ័យ គឺវាអាស្រ័យទៅលើទេពកោលសល្យរបស់បុគ្គល ម្នាក់ៗ ។ បើ បុគ្គល ទាំងអស់ សុទ្ធតែ គិត ត្រូវ ហើយ ជោគជ័យ នោះ ម្ល៉េះ សម នៅលើ ពិភពលោក នេះ គ្មាន ឡើយ អ្នកក្រីក្រ នោះទេ ។
មាន មូលហេតុ មួយចំនួន ផ្សេងទៀត ដែលនាំឲ្យរូបនាងខ្ញុំចង់ក្លាយខ្លួនជាម្ចាស់កម្មសិទ្ធិ ក្នុងនោះ រួមមាន ៖ ទី ១ ចង់ កសាង ស្នាដៃ សម្រាប់មនុស្សជំនាន់ក្រោយ។ ទី ២ ប្រាថ្នា រកប្រាក់ ចំណូល ដោយ ខ្លួនឯង និង ទី ៣ ចង់បង្ហាញ គំនិត ដែល ខ្លួនឯង មាន ខុសពី ធ្វើការ ឲ្យ គេ ចាំតែ ស្តា ប់ប ង្គាប់គេបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ។ ចំណុចមួយទៀតដែលនាងខ្ញុំចេះតែចង់បង្កើតជំនួញដោយខ្លួនឯងដែរនោះ ព្រោះនាងខ្ញុំដឹងថា ខ្លួនខ្ញុំប្រឈមនឹងការបណ្តេញចេញ ឬ បាត់បង់ ការងារ ដោយ ប្រការ ណាមួយ នៅពេលដែល ខ្លួនយើងកាន់តែមានអាយុច្រើនឡើង ។
(សំនួរ) តើ កត្តា អ្វីខ្លះ ដែល ជំរុញ ឲ្យ ជំនួញ របស់កញ្ញាមួយចំនួនជោគជ័យ ផ្ទុយទៅវិញ ជំនួញ មួយចំនួនទៀត បរាជ័យ ទៅវិញ ?
(កញ្ញាវិជ្ជនី) ផ្អែកលើ បទពិសោធន៍របស់នាងខ្ញុំ ជំនួញមួយអាចទទួលបានជោគជ័យ លុះត្រាតែ ជំនួញ នោះ ត្រូវបង្កើត ឡើង ដោយ ផ្អែកលើ គោលការណ៍ និង គោរព ក្បួនខ្នាត សេដ្ឋកិច្ច សុទ្ធសាធ មានន័យថា មុននឹង បង្កើត ជំនួញ យើងត្រូវគិតពីដើមទុន, សិក្សា ផលិតផល និង តម្រូវការ របស់ អតិថិជន , សិក្សា ទីតាំង ( ទីតាំង នោះ ត្រូវ នឹង ផលិតផល នោះ ឬទេ ?), ការទិញរបស់អតិថិជន( ប្រាក់ចំណូល របស់ អតិថិជន ), ពេលវេលា នៃ ការវិនិយោគ ( តើ យើងត្រូវបើកហាងនៅតំបន់ក្រីក្រឬ?) ។ និយាយ ជារួម ការសិក្សា ទីផ្សារ ត្រូវធ្វើឡើង ដោយ លម្អិត និង គោរព តាម គោលការណ៍ សេដ្ឋកិច្ច ។
កញ្ញាបន្តថា បន្ទាប់ពីសិក្សាទីផ្សាររួចហើយ ចូលដល់ ដំណាក់កាល បង្កើត និង គ្រប់គ្រង ។ ដំណាក់កាល នេះ យើងត្រូវជ្រើសរើសធនធានមនុស្ស និង រៀបចំ របៀប រចនាសម្ព័ន្ធ នៃ ការគ្រប់គ្រង ។ ធនធានមនុស្ស ល្អ បូកផ្សំ និង ការគ្រប់គ្រង ល្អ របស់ ក្រុមហ៊ុន វា គឺជា កត្តា ធំ មួយ ដែល អាច រុញច្រាន ឲ្យ ក្រុមហ៊ុន ទទួលជោគជ័យ ។ នៅត្រង់ ដំណាក់កាល នេះ ដដែល ក្រុមហ៊ុន ជោគជ័យ ឬ មិន ជោគជ័យ អាស្រ័យ ភាគច្រើន ទៅលើ អ្នកគ្រប់គ្រង ថា តើ អ្នកគ្រប់គ្រង នោះ មាន ទេពកោសល្យ ខ្លាំង ប៉ុណ្ណា ? ទេព កោ ល ស្យ ដឹកនាំ នេះ មិន សំដៅ តែ ទៅលើ សញ្ញាបត្រ មួយ មុខ នោះទេ ។ ទេពកោសល្យ ដឹកនាំ គឺ ចង់ សំដៅ ទៅលើ ភាព ប៉ិនប្រសប់ របស់ បុគ្គល អ្ន ក ដឹកនាំ នោះ ។ បើ និយាយ ពី ទ្រឹស្តី ដឹកនាំ អ្នកដឹកនាំ ភាគច្រើន អាច ចេះ ដូចគ្នា ប៉ុន្តែ អ្នកដឹកនាំ ខ្លះ អាចអនុវត្ត វា ទៅបាន ជោគជ័យ តែ អ្នកដឹកនាំ ខ្លះទៀត អនុវត្ត វា ទៅ ប្រឈម នឹង ភាពបរាជ័យ ច្រើន ទៅវិញ ។
ដោយសារតែ ចំណុច នេះហើយ ទើប នៅក្នុង ការគ្រប់គ្រង នាងខ្ញុំតែងតែឲ្យតម្លៃទៅលើភាពប៉ិនប្រសប់របស់ មនុស្ស ក្នុងការ គ្រប់គ្រង ច្រើនជាង ឲ្យ តម្លៃ ទៅលើ អ្នកចេះតែ ទ្រឹស្តី គ្រប់គ្រង ។ ទ្រឹស្តី យើងអាចរៀនចេះបាន តែ ភាព ប៉ិនប្រសប់ ពី កំណើត គឺជា ការប្រទាន ពី ធម្មជាតិ ចំពោះ មនុស្សប្រុសស្រីផ្សេងៗគ្នា។ ដោយសារតែ ភាពខុសគ្នា នេះហើយ ទើប ការដឹកនាំ របស់ ក្រុមហ៊ុន មានការ រីកចម្រើន ឬ បរាជ័យ ខុសគ្នា បើទោះបីជា អ្នកដឹកនាំ ទាំងនោះ មាន កម្រិតសិក្សា ដូចគ្នា ក៏ដោយ ក្តី ។ ចំណុច មួយទៀត ដែល ជំរុញ ឲ្យ ក្រុមហ៊ុន ទទួលជោគជ័យដែរនោះ គឺ ការតាំង ចិត្ត រួម នៃ ក្រុមហ៊ុនទាំងមូល ហើយ ការតាំង ចិត្ត នោះ គឺធ្វើឡើង ជា និរន្តរ៍ ពោល គឺ មិនមែន ធ្វើឡើង តាម អារម្មណ៍ និង តាម ពេលវេលា ណាមួយ នោះទេ ។
(សំនួរ) តើកត្តាអ្វីខ្លះដែលជំរុញអាជីវកម្មរបស់កញ្ញាជួបនឹងការលំបាកកន្លងមក?
(កញ្ញាវិជ្ជនី) ចម្លើយ ដែល នាងខ្ញុំធ្លាប់ត្អូញត្អែរប្រាប់ មនុស្សដែលជាទីគោរពស្រឡាញ់របស់នាងខ្ញុំ គឺមានដូចតទៅ ក្នុងនោះ មាន ៖ ទី ១ កង្វះខាត ដើមទុន ។ ទី ២ ជម្លោះ កើតឡើង រវាង ភាគហ៊ុន ។ ទី ៣ ខ្វះ ការសិក្សា ទីផ្សារ ។ ទី ៤ ជម្លោះផ្ទៃក្នុង រវាង បុគ្គលិក និង បុគ្គលិក ។ ទី ៥ ខ្វះឆន្ទៈ និង ខ្វះ ភាព ប៉ិនប្រសប់ និង ទី ៦ ការ គ្រប់ គ្រងមិនល្អ ខុស គោលការណ៍ ជំនួញ ។
សូមបញ្ជាក់ថា កញ្ញា គឹម វិជ្ជនី មានអាយុ 25 ឆ្នាំ មានស្រុកកំណេីតនៅខេត្តកណ្តាល ពេលនេះ បានជាប់ ងារជា CEO ដ៏ទន់ភ្លន់ បំផុត ដែលគេមិនធ្លាប់ជួប ។
នៅឆ្នាំ 2016 អំឡុង ពេល កញ្ញា គឹម វិជ្ជនី បន្ដការសិក្សាឆ្នាំទីមួយ នៅរាជធានីភ្នំពេញ កញ្ញាបានព្យាយាមរកការងារធ្វេី ដេីម្បី យកប្រាក់បន្តការសិក្សា ពេលនោះ ក៏បាន សំភាស ន៍ការងារជាប់នៅ ស្ថានីយ វិទ្យុ ABC ដែលមាន តួនាទី ជា sale និង អ្នកដឹក សាកសព ។ ការពិតទៅ ខាងវិទ្យុ មិនតម្រូវឲ វិជ្ជនី ចេញទៅដឹកសាកសពទេ ព្រោះកញ្ញាជាមនុស្សស្រី ប៉ុន្តែដោយសារ ខ្វះក្រុមការងារ និង កន្លែង ការងារ តែងតែ ជួយ អ្នកលំបាក អ្នកក្រខ្សត់ ដែលគ្មា ន លទ្ធភាព ដឹកសាកសពក្រុមគ្រួសារ ទៅធ្វេីបុណ្យនៅស្រុក កំណេីត ស្ទេីររាល់ថ្ងៃ ទង្វើ ទាំងអស់នេះបាន បណ្តុះទឹកចិត្តកញ្ញា ឲស្រលាញ់អ្នកក្រខ្សត់ ចេះជួយគ្នា ពេលមាន បញ្ហា ទេីបរាល់ពេលដែលក្រុមការងារ ត្រូវចេញដឹកសាកសពទៅខេត្ត ម្តងៗ កញ្ញាបានចូលរួមទៅជាមួយក្រុមការងារ ។ សាកសពដែលកញ្ញាធ្លាប់ដឹក មាន ស្លាប់ ដោយសារ លង់ទឹក គ្រោះថ្នាក់ ចរាចរណ៍ អត្តឃាត …
ក៏ព្រោះតែខ្លួន តែងតែ ស្ថិត នៅក្នុង ស្ថានភាព ដែលមាននូវការ សោកស្ដាយ មាន ទុក្ខ ព្រោះ ក្រុមគ្រួសារបាន បាត់បង់នូវមនុស្សជាទីស្រលាញ់ ដែលស្លាប់ ដោយករណីផ្សេងៗ ជាញឹកញាប់ទេីបយល់ថា ជីវិត មនុស្ស យេីង ខ្លីណាស់ មិនដឹងសា្លប់ពេលណា ទេ អំឡុង ពេល នៅមាន ជីវិត គួរ តែ ស្រឡាញ់មនុស្សជុំវិញខ្លួន ហេីយសារភាព នូវក្តី ស្រឡាញ់ដែលខ្លួនមានទាំងអស់ អោយគ្រប់គ្នាបាន ដឹង និងព្យាយាម ធ្វេីការងារអោយបានល្អ សម្រេចនូវក្តីស្រមៃ គោល ដៅ មហិច្ឆតា របស់ខ្លួន អោយបានលឿនៗបំផុត យេីងគ្មានពេលច្រេីនទេ ព្រោះបេីពេលណាមួយ យេីង ស្លាប់ទៅ មិនអាច ក្រោកឈរ មកនិយាយឬ ធ្វេីរឿងទាំងនោះបានជាដាច់ខាត ។
អញ្ចឹងហើយនៅពេលបើកក្រុមហ៊ុន queenyourself នេះឡើង វិជ្ជនី តែងតែនិយាយពាក្យស្រឡាញ់ និងព្យាយាម ធ្វេីការ ដោយបេះដូង ដោយ ក្តី ស្រឡាញ់ ជាមួយ អថិជន ដៃគូរសហការណ៍អាជីវកម្ម បុគ្គលិក ទេីបជាប់ងារជា CEO ទន់ភ្លន់ សុភាព ជជាងគេ ។
មកនិយាយពីគោលការណ៍ ដឹកនាំក្រុមហ៊ុនវិញ វិជ្ជនី គឺ មានពាក្យ តែមួយគត់ ជូន បងប្អូន ណាដែលចង់ សហការ ជាមួយកញ្ញាថា :
បេីក្នុងករណី អាជីវកម្ម របស់យេីងកំពុង មាន បញ្ហា ខ្ញុំទទួលខុសត្រូវ ហេីយប្រាកដណាស់បេី អាជីវកម្ម យេីង រលូន យេីងទទួលបានជោគជ័យស្មេីៗគ្នា ។
ជាការពិតណាស់ បើទោះបីជាមានហេតុនិងផលពិតប្រាកដបានលើកឡើងយ៉ាងនេះក៏ដោយ ក៏«អ្នកសារព័ត៌មានយើង» មួយចំនួននៅតែគិតថា ការធ្វើ ជំនួញ មួយ ជោគជ័យ វា ពឹងផ្អែក មួយផ្នែក ទៅលើ កម្មផល ព្រេងវាសនា មានន័យថា ចំណេះ ជំនាញ ភាព ប៉ិនប្រសប់ របស់ អ្នកបង្កើត ជំនួញ អាចជួយ បានតែ មួយផ្នែក ទេ ។ តែមួយ ផ្នែក ទៀត គឺ ពឹង លើ សំណាង ទាំងអស់ ។ មនុស្សដែលមានជំនឿមួយចំនួន គិតថា មនុស្ស យើងកើតមក ត្រូវបាន គេ កំណត់ថា អ្នកនឹង ត្រូវ រស់ ដោយ សារ អ្វី ? ហើយ អ្នក នឹងធ្វើ អ្វី ? មាន តួនាទី ជា អ្វី ? ជា ថៅកែ ? ឬ ជា បុគ្គលិក កម្មករ ? និយាយ ឲ្យ ខ្លី គឺ អ្នក មិនអាច ដើរចេញ ពី ព្រហ្ម លិខិត នេះ បានឡើយ ។
ជំនឿ ខាងលើនេះ ទំនងជា មិនសូវ ខុស ប៉ុន្មាន ដែរ ។ តែអ្នកប្រាកដនិយមវិញ អត្ថាធិប្បាយ ថា ជោគជ័យ ឬ បរាជ័យ ក្នុង ជីវិត វា អាស្រ័យ លើ សមត្ថភាព នៃ បុគ្គល នីមួយៗ ។ ចូរ កុំ បន្ទោស លើ ព្រេងវាសនា និង កម្មផល ឲ្យ សោះ ។ អ្នក បន្ទោស លើ វាសនា គឺជា បុគ្គល គ្មាន ជំនឿ លើ ខ្លួនឯង ។ ទោះជា ជឿ ឬ មិន ជឿ ក៏ ស្ថានភាព ជាក់ស្តែង បង្ហាញថា អ្នករៀន ជ្រៅជ្រះ ពូកែ ប៉ិនប្រសប់ ខ្លាំង ទាំងឡាយ ក៏ មិន ប្រាកដថា អាច ក្លាយទៅជា អ្នកមាន ធនធាន ឬ អ្នកមាន បុណ្យស័ក្តិ ទាំងអស់គ្នា បានឡើយ រីឯ អ្នក មិនបាន រៀន ជ្រៅជ្រះ និង អ្នក ល្ងង់ ខ្លះ ក៏ មិន ប្រាកដថា ជា អ្នកក្រីក្រ ឬ អ្នកតូច ទាប ដែរ ៕
(ដោយព្រឹទ្ធាចារ្យ គឹម សារឿន)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។