៣ ចំនុចសំខាន់ ត្រូវចេះធ្វើ បើសិនអ្នកចង់ក្លាយជា CEO នៅអាយុ ៣០ឆ្នាំ
លោក Jonh Schwarz បច្ចុប្បន្នជា សហស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Visier គាត់បានចែករំលែកបទពិសោធន៍របស់គាត់ថា នៅអាយុ ២៤ឆ្នាំ ខ្ញុំបានប្រាប់មេរបស់ខ្ញុំថា ខ្ញុំចង់ក្លាយជា CEO។ កាលនោះនៅក្នុងឆ្នាំ ១៩៧៤ ខ្ញុំគឺជា អ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer) ធ្វើការអោយក្រុមហ៊ុន IBM កាលនោះកំរនឹងមាន វិស្វករណាមួយ រំពឹងថាខ្លួននឹងអាចមានភាពជោគជ័យក្នុងជីវិតលើសពីនេះណាស់។ សំណាងដែរ ដែលខ្ញុំបានទទួលការណែនាំពីមេរបស់ខ្ញុំ គាត់បានបង្រៀនខ្ញុំ ឲ្យចេះមើលខ្លួនឯងឲ្យច្បាស់ និង ធ្វើការដៅគោលបំណងដែលចង់ក្លាយទៅជា CEO ឲ្យបានជាក់លាក់។ នៅទីបំផុត ខ្ញុំក៏បានសម្រេចដូចបំណង ក្លាយទៅជា CEO (នាយកប្រតិបត្តិ) នៅប៉ុន្មានឆ្នាំក្រោយមកគឺនៅអាយុ ៣០ឆ្នាំ។ តែទាំងអស់នេះ វាមិនមែនបានមកដោយស្រួលនោះទេ ខ្ញុំបានធ្វើរឿងជាច្រើនណាស់ ដូចជា ធ្វើផែនការដោយយកចិត្តទុកដាក់ ជាមួយនឹងគោលបំណងដែលខ្ញុំបានដៅទុកនោះ។
នាពេលបច្ចុប្បន្ននេះ ជ្រុងមួយដើម្បីអាចក្លាយទៅជា CEO (នាយកប្រតិបត្តិ)អាចនឹងខុសពីមុនបន្តិច ជាពិសេស ជាមួយនឹងភាពជឿនលឿន នៃបច្ចេកវិទ្យាហ្នឹងតែម្តង។ តែជំនាញដែលត្រូវការដើម្បីក្លាយជា អ្នកដឹកនាំម្នាក់ដែល មានប្រសិទ្ធភាពនោះ គឺមិនខុសគ្នានោះទេ។ជំនាញជាមួលដ្ឋានទាំងនេះ គឺត្រូវការបទពិសោធន៍នៃ ជីវិតជាក់ស្តែងដើម្បីអាចទទួលបាននូវផ្លែផ្កាទាំងអស់នេះ តែក៏នៅមានវិធីខ្លះទៀតដែរ នៅក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។
ខាងក្រោមនេះ គឺជា ៣ ចំនុចសំខាន់ដែលអ្នកត្រូវធ្វើឲ្យបាប ដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការក្លាយទៅជាCEO ទោះបីជាអ្នក ពុំសូវមានបទពិសោធន៍ជីវិតច្រើនក៏ដោយ តែវានឹងជូយអ្នកឲ្យមានឋាមពល និងគំនិតដល់អ្នក៖
១). បង្កើតក្រុមដើម្បីបំពេញនូវចំនុចខ្វះខាតរបស់អ្នក
នៅពេលខ្លះ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ដ៏មានបទពិសោធន៍ម្នាក់ក៏ត្រូវការ ក្រុមមនុស្សនៅក្បែរគាត់ដើម្បីផ្តល់យោប់ដែរ ជាពិសេសពីបុគ្គលិកដែលជាជំនាញ ក្នុងដែនគ្រប់គ្រងរបស់គេ។ ចំពោះអ្នកដឹកនាំវ័យក្មេង វាគឺជាចំនុចមួយដែលមិនត្រូវមើលរំលង ប្រសិនបើមិនចង់បង្កើតកំហុសធ្ងន់ធ្ងរនោះទេ។ កង្វះខាត នៃបទពិសោធន៍គ្រប់គ្រងអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរជាច្រើន ដូចជា ការជួលមនុស្សខុស ការចាយវាយលុយខុសគោលដៅ ជួបបញ្ហានៅក្នុងការចុះកិច្ចសន្យាខាតផលប្រយោជន៍ រឺធ្លាក់នៅក្នុង ការពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ផ្សេងៗ វាអាចមានផ្សេងទៀត នេះគ្រាន់តែរាប់ត្រូសៗតែប៉ុណ្ណោះ។
ឥឡូវយកករណីលោក Mark Zuckerbergនិងលោក Sheryl Sandberg។នៅក្នុងក្រុមហ៊ុនFacebookលោក Mark Zuckerberg គាត់មានផលិតផល ខណៈពេលនាង ជាមនុស្សដែលចេះតំរង់ទិសអាជីវកម្មច្បាស់លាស់។ ពួកគេទាំងពីរនាក់ បំពេញគ្នាទៅវិញទៅមកជាមួយនឹងជំនាញរបស់ពួកគេហើយធ្វើការសហការគ្នា ដើម្បីសម្រេចគោលដៅរួម កសាងក្រុមហ៊ុមមួយឲ្យជោគជ័យដូចសព្វថ្ងៃនេះ។
មួយករណីផ្សេងទៀត លោកLarry Page និងលោក Sergey Brin ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Google(ទាំងពីរនាក់ ក្នុងវ័យ ២៥ឆ្នាំ) បានពាំនាំបទពិសោធន៏ជាច្រើនពីលោក Eric Schmidt ដូច្នេះហើយដែលធ្វើឲ្យ ពូកគេទាំងពីរ អាចគ្រប់គ្រងក្រុមហ៊ុននេះបានល្អ។
នៅពេលបង្កើតភាពជាអ្នកដឹកនាំក្រុមរបស់អ្នក ចូរកុំសំឡឹងមើល តែមនុស្សដែលអ្នកចូលចិត្ត ត្រូវស្វែងរកមនុស្សដែលតែងតែតតាំងនឹងអ្នក ព្រោះថាគេនឹងអាចធ្វើឲ្យអ្នករីកចម្រើន។
២). ប្រើអំនាចនៃការគិត ទាំងវិជ្ជមាន និងអវិជ្ជមាន
ប្រសិនបើអ្នក ចាប់ផ្តើមធ្វើអាជីវកម្ម នៅពេលដែលអ្នកមានអាយុត្រឹមជាង ២០ឆ្នាំ ដោយមិនភ័យខ្លាច ពីការប្រឈមនានាអតីតកាល អ្នកនឹងទទួលបានអត្ថប្រយោជន៍ខ្លះ តែអ្នកនឹងអាចជួបផលវិបាកជាច្រើន។
ផលវិបាកដ៏ធំបំផុតមួយគឺ ខ្វះនូវកំណត់ត្រាទិន្នន័យមួយចំនួន(Lack of a track record) ដែលវាជាសក្តានុពលសម្រាប់អ្នកវិនិយោគ ប្រហែលជាត្រូវការចាំបាច់នោះ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះប្រើប្រាស់សម្រាប់ធ្វើការវាយតម្លៃ ពីប្រូបាបនៃភាពជោគជ័យរបស់អ្នក។ តែវាក៏អាចនៅមានឱកាសដែរ តែត្រូវថឆ្លងការខិតខំប្រឹងប្រែងច្រើនដើម្បីធ្វើឲ្យគេជឿអ្នកហើយព្រមដាក់ទុនវិនិយោគ។យុទ្ធសាស្ត្រដ៏មានសក្តានុពលមួយផ្សេងទៀតនោះគឺ ធ្វើការជួលមនុស្សដែលគាត់មានបទពិសោធន៍ច្រើន ដើម្បីឲ្យជូយ តែអ្នកក៏ មិនត្រូវធ្វេសប្រហែសនៅក្នុងការគ្រប់គ្រងដំណើការណ៍អាជីវកម្មរបស់អ្នកដែរ។
ចំពោះអត្ថប្រយោជន៍វិញ វាក៏គូឲ្យចាប់អារម្មណ៍ផងដែរ គឺថា អ្នកដឹកនាំវ័យក្មេងម្នាក់ គេមិនទាន់ស្គាល់ពាក្យថា អ្វីគឺ មិនអាចទៅរួច នោះទេ (what is not possible) ដែរវានឹងធ្វើឲ្យគេ ធ្វើឲ្យគ្មានចិត្តស្ទាក់ស្ទើរនោះឡើយ។ ភាគច្រើនបទពិសោធន៍បរាជ័យ តែងច្រើនស្ថិនក្នុងចិត្តរបស់អ្នកដឹកនាំដែលទទួលរងនូវភាពបរាជ័យ។ សហគ្រិនរឺអ្នកដឹកនាំវ័យក្មេង ត្បិតថាគាត់ជាមនុស្សខ្វះ បទពិសោធន៍មែនតែគាត់ ក៏មិនមាន បទពិសោធន៍អវិជ្ជមានដែលអាចធ្វើឲ្យគាត់រងឥទ្ធិពល ពីអតីតកាលផងដែរ(a past negative experience)។
៣). រៀនដាក់ខ្លួន រៀននិងស្វែងយល់ពីអ្នកក្រោមបង្គាប់
អ្នកដឹកនាំ ចាំបាច់ត្រូវតែមានតម្លាភាព (Transparent) នៅក្នុងការដឹកនាំ និងត្រូវចេះដាក់ខ្លួន បត់បែនឲ្យបានសមស្របតាមកាលៈទេសៈ។ ការពិតណាស់ ភាពឆ្លាតវៃនៅក្នុងការ ចេះដាក់ខ្លួន គឺជាសមត្ថភាពមួយ នៅក្នុងការប្រមើលមើលគ្រប់ជ្រុង និងចេះធ្វើការពិចារណានូវគំនិតល្អៗដ៏ទៃទៀត។ សម្រាប់ Google ដែលជាក្រុមហ៊ុនមួយ នាំមុខគេនាពេលបច្ចុប្បន្នវិញ គេផ្តោតទៅលើលក្ខណៈវិនិច្ឆ័យ ជាងសញ្ញាប័ត្រ។ ជាអកុសលដែល មនុស្សច្រើនតែ សម្លឹងមើលពីចំនុចខ្សោយ រឺចំនុចអវិជ្ជមាន របស់បុគ្គលម្នាក់ ជាង/មុន មើលពីចំនុចខ្លាំងរបស់គេ ខណៈពេលដែលបុគ្គលនោះមានចំនុចខ្លាំង លើសលុបលើចំនុចខ្សោយនោះ។
មនុស្សដែលចេះដាក់ខ្លួន គឺតែងតែស្តាប់ និង រៀនពីអ្នកដ៏ទៃ។ គេតែផ្តល់ឱកាសដល់នរណាម្នាក់ដែល គេមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបញ្ចេញសមត្ថភាព។ គេផ្តល់តម្លៃឲ្យនរណាម្នាក់ ទៅតាមតម្លៃដែលគេគួទទួលបាន។ គេមិនមានអំនួតខ្លាំង នៅពេលដែលគេទទួលបានសមិទ្ធផលល្អ។ គេតែងប្រកាន់ខ្ជាប់ខ្ជួន ក្នុងការពិនិត្យពិច័យមើល និង ជម្រុញលើកទឹកចិត្តខ្លួនឯងជានិច្ច ដើម្បីឲ្យប្រាកដថា ខ្លួនឯងបានធ្វើត្រឹមត្រូវទៅតាម គោលដៅរបស់អាជីវកម្មដែលបានកំណត់នោះ។
ជាចេះដាក់ខ្លួនស្វែងយល់ពីអ្នកដទៃវាគឺជារឿងល្អ ប៉ុន្ដែអ្នកដឹកនាំ ត្រូវតែមានឆន្ទៈដើម្បីដឹកនាំអោយមានជ័យជំនះផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។