នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អ​តី​នាយករដ្ឋមន្ត្រី ក្រោយ​មិន​ព្រម​ចុះ​ចេញពី​តំណែង​

​កាលពី​នៅ​ជា​មេទ័ព លោក​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទា​ម្លា​ក់​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា ហើយ​ឡើង​ក៏បាន​ឡើងកាន់​អំណាច​តាំងពី​ពេលនោះ​មក​។ ប៉ុន្តែ​ពេលនេះ លោក​ប្រា​យុទ្ធ​ប្រឈម​និង​បញ្ហា​ដូចគ្នា​នោះ​ម្តង គឺ​បាតុកម្ម​ទាមទារ​លោក​ចាក​ចេញពី​តំណែង​។​

​ចំណុច​ទាំងនោះ​ហើយ​បាន​ជាន លោកស្រី យី​ង​ឡាក់ វាយប្រហារ​យ៉ាងខ្លាំង​ដល់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​។ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ក៏​ជា​នាយករដ្ឋមន្ត្រី​ត្រូវធ្វើ​រដ្ឋប្រហារ​ដោយ​យោធា ក្រោម​ការដឹកនាំ​របស់​លោក​ប្រយុទ្ធ​កាលពី​ឆ្នាំ​២០១៤ ពេលនេះ​បានចេញ​មុខ​វាយប្រហារ​យ៉ាងខ្លាំង​ដល់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ក្រោយពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កើតឡើង​។​

​នៅលើ​បណ្តាញ​សង្គម​Twitter អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ បានលើកឡើង​ដោយ​ចោទ​ជា​សំណួរ​ថា តើ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​មាន​ចាំ​ទេ​ពេល​ក្រុមបាតុករ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​លោកស្រី​ចាកចេញ​ពី​តំណែង​កាលពី​៦​ឆ្នាំមុន​ដែរឬទេ​?
​លោកស្រី យី​ង​ឡាក់​បន្តទៀតថា នៅពេលនោះ លោក​ប្រា​យុទ្ធ ជា​មេទ័ព​បាន​សួរ​លោកស្រី​មួយ​សំណួរ​ថា​« តើ​ខ្ញុំ​អាច​បន្ត​ដឹកនាំ​រដ្ឋាភិបាល ជំនួស​លោកស្រី​បានដែរ​ឬទេ​?»​។​

​នៅលើ​បណ្តាញ​សង្គម Twitter លោកស្រី​យី​ង​ឡាក់ បាន​បង្ហោះ​ថា​«​ថ្ងៃនេះ រឿងរ៉ាវ ដូចគ្នា​នោះបាន​កើតឡើង​ចំពោះ​លោក «​ប្រា​យុទ្ធ​» ក្រោយពេល​មាន​និស្សិត​ជាង​១​សែន​នាក់ និង​ពលរដ្ឋ​ជាច្រើន​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​»​។​លោកស្រី​បន្តទៀតថា «​ខ្ញុំ​សង្ឃឹមថា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ នឹង​ចាំ​នូវ​អ្វីដែល​លោក​បាន​សួរ​ខ្ញុំ​កាលពី​៦​ឆ្នាំមុន ហើយ​ខ្ញុំ​សង្ឃឹមថា លោក​នឹង​សម្រេច​ជាបន្ទាន់​ដើម្បី​នាំ​ប្រទេសជាតិ​វិលត្រឡប់​មកកាន់​សន្តិភាព និង​ស្ថិរភាព​វិញ​»​។​

​ស្ថានភាព​បាតុកម្ម​នៅក្នុង​ប្រទេស​ថៃ បាន​ស្ងប់ស្ងាត់​វិញ​បណ្តោះអាសន្ន ក្រោយ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែតុលា មេដឹកនាំ​បាតុកម្ម​បាន​អំពាវនាវ​ដល់​បាតុករ​ទាំងអស់ វិលត្រឡប់​ទៅផ្ទះ​សម្រាក​យ​កម្លាំង ដើម្បី​ត្រៀម​តស៊ូ​នៅ​ថ្ងៃក្រោយ​បន្តទៀត​៕

epa08553821 Thai students and pro-democracy activists wear face masks while holding up placards sporting anti-government slogans during a rally near the Democracy Monument in downtown Bangkok, Thailand, 18 July 2020. Thousands of activists gathered to demand the drafting of a new constitution, the parliament’s dissolution and that the current Thai government stop threatening citizens. EPA-EFE/NARONG SANGNAK

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close