ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ ៦​មុខ របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២០​នេះ​

​ភ្នំពេញ​៖ ​ដោយ​ផ្អែកលើ​ស្ថិតិ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២០ បាន​ពិនិត្យឃើញ​ពី​វឌ្ឍនភាព​នៃ​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​០៦​មុខ រួមមាន​៖ ដំណាំ​ដំឡូង​មី ដំណាំ​ស្វាយចន្ទី ដំណាំ​ស្វាយ ដំណាំ​ចេកអំបូង​លឿង ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) និង​ដំណាំ​ម្រេច មាន​ដូចខាងក្រោមៈ​

១-​ដំណាំ​ដំឡូង​មី​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ៦៥៦ ៨៦៨ ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៥៨២ ០៥៥ ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១៩,២២​តោន​/​ហិកតា
– បរិមាណ​ផល ប្រមាណ​ជា ១១ ១៨៥ ០៦៩​តោន
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៧ ០៧៥ ៤៩៤​តោន ក្នុងនោះ​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ១ ០២៦ ២៣២ ០០០​ដុល្លារ (​តម្លៃ​បានមកពី​ការ​គណនា តម្លៃ​នាំចេញ​ផ្លូវការ ក្រៅផ្លូវការ និង​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក​)
– រោងចក្រ​កែច្នៃ​មាន​ចំនួន ៩ និង​ក្រុមហ៊ុននាំចេញ​ចំនួន ៣៨
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ៦៦០ ៣៣៨​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​


២-​ដំណាំ​ស្វាយចន្ទី​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ២៣៦ ៤៧១​ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១៦៥៦៧០​ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១,៤៦២​តោន​/​ហិកតា
– បរិមាណ​ផល ប្រមាណ​ជា ២៤២ ១៧៧​តោន
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២១៨ ៨៨៤,២៩​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ២៨៨ ១១១ ៧០០​ដុល្លារ​
– សិប្បកម្ម​កែច្នៃ​មាន​ចំនួន ៦ និង​ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២៦
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ២៤៨ ២៩៥​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​

៣-​ដំណាំ​ស្វាយ​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១២៦ ៦៦៨​ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៩១ ១០៤​ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១៥,៣៧៧​តោន​/​ហិកតា​/​រដូវ
– បរិមាណ​ផល ប្រមាណ​ជា ១ ៤០០ ៩១៤​តោន ក្នុង​មួយ​រដូវ
– បរិមាណ​នាំចេញ​ស្វាយ​ស្រស់ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៩៤៥ ២៧៤,៤៤​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៤៧៣ ២០៧ ៧០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៤៧​ក្រុមហ៊ុន និង​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ៤៨ (​ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និង​ម្ចាស់​ចម្ការ ១២)​។​
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៣៥ ៥០០​ហិកតា (​កើន​ប្រមាណ​ជា ៧%)​។​

៤-​ដំណាំ​ចេកអំបូង​លឿង (​ឆ្នាំ​២០២០)
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១៥ ៩៤៥​ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ៣០​តោន​/​ហិកតា​
– បរិមាណ​ផល ប្រមាណ​ជា ៤៧៨ ៣៥០​តោន​
– បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៣១៣ ៤១០,៩៤​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៤៥១ ១២៥ ៧០០​ដុល្លារ​
– ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​មាន​ចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុន​ចំនួន ១១ បាននិងកំពុង​ប្រិ​តិ​ប​ត្កិ​ការនាំចេញ​។
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៨ ៣៣៧​ហិកតា (​កើន​ប្រមាណ​ជា ១៥%)​។​

៥-​ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​)
– ផ្ទៃដី​ដាំ​ដុះ ចំនួន ១៤ ៤០៧​ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ១១ ៥១៤​ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ១៣,៨៨២​តោន​/​ហិកតា
– បរិមាណ​ផល ប្រមាណ​ជា ១៥៩ ៨៣៣​តោន​
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ១៧៤,៥២​តោន
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៥៧ ៧៦៣ ១០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២ និង​សហគមន៍​កសិកម្ម​ផលិត​មៀន​ប៉ៃលិន មាន​ចំនួន ១៥
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៥ ១២៧​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​

៦-​ដំណាំ​ម្រេច​
– ផ្ទៃដី​ដាំ​ដុះ ចំនួន ៦ ៨២២ ហិកតា
– ផ្ទៃដី​ប្រមូល​ផល ចំនួន ៦ ០០៤ ហិកតា
– ទិន្នផល​ជា​មធ្យម ចំនួន ៣,១៣៦​តោន​/​ហិកតា
– បរិមាណ​ផល ចំនួន ១៨ ៨២៩​តោន
– បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៥ ០០៥,៦៥​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ២៥ ៤៩០ ២០០​ដុល្លារ
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៣០​ក្រុមហ៊ុន
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ៧ ១៦៣​ហិកតា (​កើន​ប្រមាណ​ជា ៥%)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close