ក្រុម​មុជទឹក រកឃើញ​ទី​តាំ​ប្រអប់​ខ្មៅ​យន្តហោះ ជួប​គ្រោះថ្នាក់​សម្លាប់​មនុស្ស ៦២​នាក់​

​សារព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១​បាន​ផ្សាយ​ថា​ក្រុម​អ្នក​មុជទឹក​របស់​យោធា​ឥណ្ឌូ​ណេ​ស៉ី នៅ​ថ្ងៃ​ចន្ទ​នេះ កំពុង​ខិត​ទៅ​កាន់តែ​ជិត​ប្រអប់​ខ្មៅ (black boxes) របស់​យន្តហោះ​ដឹក​អ្នកដំណើរ ដែល​បាន​ធ្លាក់ចូល​សមុទ្រ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​នោះ​ហើយ​។ អប់​ខ្មៅ​ដែលជា​ឧបករណ៍​ថត​សំឡេង ក្នុង​បន្ទប់​អាកាសយានិក និង​ជា​ឧបករណ៍​សម្រាប់​កត់ត្រា​ទិន្នន័យ​នៃ​ការហោះហើរ អាច​ផ្តល់​តំរុយ​យ៉ាងសំខាន់​ជាទីបំផុត ចំពោះ​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ Boeing 737-500 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្រ៊ី​វី​ចា​យ៉ា (Sriwijaya) ដែល​បាន​ធ្លាក់​ចូលក្នុង​ផ្ទៃសមុទ្រ​កោះ​ជ្វា​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី​។​

​សញ្ញា​ប្រាប់​ពី​ទីតាំង​របស់​ប្រអប់​ខ្មៅ ត្រូវបាន​រកឃើញ​កាលពី​យប់​ថ្ងៃអាទិត្យ ប៉ុន្តែ​ពួកវា​មិនទាន់​ត្រូវបាន​ស្រង់ យក​ចេញពី​ក្នុង​ទឹកបាន​នៅឡើយ​ទេ​។ រ​បញ្ជាក់ថា យន្តហោះ​នោះ​ស្ថិតក្នុង​ជើងហោះហើរ​ក្នុងស្រុក ដែលមាន​គោលដៅ​ចេញពី​រដ្ឋធានី​ហ្សា​ការ​តា ឆ្ពោះទៅកាន់​ទីក្រុង ប៉ុន​ទា​ណាក់ (Pontianak) ស្ថិតនៅក្នុង​ខេត្ត​កាលី​ម៉ាន់​តាន់​ខាងលិច (West Kalimantan) ជាមួយ​មនុស្ស​សរុប ៦២​នាក់ (​អ្នកដំណើរ​៥០​នាក់ និង​ក្រុមការងារ​យន្តហោះ​១២​នាក់​) ដែល​សុទ្ធតែជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៉ី ហើយ​ក្នុងនោះ​មាន​កុមារ ១០​នាក់​ផងដែរ​។ ការស្រាវជ្រាវ​ជុំវិញ​ករណី​ធ្លាក់​យន្តហោះ​នេះ ត្រូវគេ​រំពឹងថា​នឹង​អាច​ប្រើពេល​រាប់​ខែ​ឯណោះ​។​

នៅពេល​នេះដែរ ឥណ្ឌូនេស៊ី​បង្កើន​សកម្មភាព​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ករណី​ធ្លាក់​យន្តហោះ​។​គិត​ថ្ងៃត្រង់​ថ្ងៃទី​១១​ខែមករា ក្រុម​ជួយសង្គ្រោះ ឥណ្ឌូនេស៊ី​បាន​រកឃើញ​សាកសព​អ្នកដំណើរ​១៦​នាក់ ក្នុង​ហេតុ​ការគ្រោះថ្នាក់​ធ្លាក់​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​Sriwijaya Air កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​។​ ​សកម្មភាព​ស្វែងរក​សាកសព​ជនរងគ្រោះ​បាន​ខិតខំ​ទាំងយប់​ទាំង​ថ្ងៃ ឲ្យ​ទាន់ពេលវេលា ។ ក្រុម​អ្នក​សង្គ្រោះ​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ ទើបតែ​រកឃើញ​សាកសព​តែ​១៦​នាក់​ប៉ុណ្ណោះ ហើយ​នៅពេលនេះ​មិនទាន់​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ក្រុម​ជំនាញ​បាន​ខិតខំ​កំណត់​អត្តសញ្ញាណ​ដើម្បី​ផ្តល់ជូន​គ្រួសារ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​ពេលនេះ​សាកសព​ត្រូវបាន​រក្សាទុក​នៅ​មន្ទីរពេទ្យ Kramat Jati ភាគ​ខាងកើត​ទីក្រុង​ចា​ការ​តា ដើម្បី​ត្រួតពិនិត្យ ADN កំណត់​អត្តសញ្ញាណ​។ ក្រុម​ជួយសង្គ្រោះ​ក៏បាន​រកឃើញ​បំណែក​យន្តហោះ​ជាច្រើន​ផងដែរ ហើយ​បញ្ជូន​ទៅកាន់ កំពង់ផែ​Tangjung Priok ដើម្បី​ស្រាវជ្រាវ ពី​មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់ ។​ ​អ្នកនេសាទ​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា បាន​ឬ​ស៊ូ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ក្នុងពេល​យន្តហោះ​ធ្លាក់ចូល​សមុទ្រ ។ អាកាសយានិក​បញ្ជា​យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​នោះ មាន​បទពិសោធ ២៧​ឆ្នាំ​ក្នុង​ការបើកបរ​។ នៅពេលនេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close