នៅ ពីក្រោយ វាំងនន បិទបាំង នៃ បទ ល្មើសនេសាទជនជាតិយួនចំនួន៧ក្រុម​បានប្រើទូកម៉ាស៊ីនធំៗអូសអួនខុសច្បាប់ក្នុងទន្លេខ្មែរ ក្រោមខ្សែភ្នែកមន្ត្រីជលផលដ៏មហិមា​​..!

User Rating: Be the first one !

នៅ ពីក្រោយ វាំងនន បិទបាំង នៃ បទ ល្មើស នេសាទជនជាតិយួនចំនួន៧ក្រុម ដែលបានប្រើទូកម៉ាស៊ីនធំៗអូសអួនខុសច្បាប់ក្នុងទន្លេខ្មែរ ក្រោមខ្សែភ្នែកមន្ត្រីជលផលដ៏មហិមានៅខេត្តកំពង់ឆ្នាំង..!

​ថ្មីៗនេះ គេសង្កេតឃើញមានយុទ្ធនាការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងខេត្តកំពង់ឆ្នាំង និង ខេត្ត មួយ ចំនួន ទៀត ជុំវិញ បឹង ទន្លេសាប។ ជន ល្មើស រាប់ រយ នាក់ ក្នុង នោះ ក៏ មាន ជនជាតិ វៀតណាម មួយ ចំនួន ផង ត្រូវ បាន ចាប់ ខ្លួន ជា មួយ ឧបករណ៍ នេសាទ ខុស ច្បាប់ យ៉ាង ច្រើន។ មហាជនមើលឃើញ ថា ភាព អនាធិបតេយ្យ ក្នុង ដែន នេសាទ បាន និង កំពុង កើត ឡើង យ៉ាង ពេញ បន្ទុក ជា រៀង រាល់ ថ្ងៃ ដោយ មិន អាច បញ្ឈប់ បាន។ តើ រឿងនេះ បណ្តាល មក ពី អសមត្ថភាព របស់ សមត្ថកិច្ច ជលផល ឬ ជា លទ្ធផល នៃ ការ ឃុបឃិត ដើម្បី ផលប្រយោជន៍?
បទល្មើស នេសាទ គឺជា រឿង ចាស់ ដែល គេ បានដឹង លឺជា ទូទៅ គ្រប់ទិសទីទាំង ក្នុង ដែនដីព្រៃទឹក សសាប។ល។ មិន ខុសពី បទល្មើស ព្រៃឈើ និង ធនធានធម្មជាតិផ្សេងៗទៀតឡើយ វាជា បញ្ហា ដែល រក ទីបញ្ចប់ មិនឃើញ បើទោះបីជា រាជរដ្ឋាភិបាល បាន ដាក់ចេញ កំណែទម្រង់ ម្តង ហើយ ម្តងទៀត យ៉ាងណាក៏ដោយ។
ចុងក្រោយ នេះ ប្រមុខ រាជរដ្ឋាភិបាល បានដាក់ ចេញ នូវ កំណែទម្រង់ ដ៏ សំខាន់ មួយ នៅក្នុង វិស័យ នេសាទ នោះ គឺ ការលុបចោល ឡូ តិ៍ នេសាទ ទឹកសាប ទាំងអស់ នៅ ទូទាំងប្រទេស ដើម្បី ទុក ដែន នេសាទ ឲ្យ ប្រជា សហគមន៍ ប្រប ករបរ នេសាទ ជា លក្ខណៈ គ្រួសារ វិញ។ ការសម្រេច បែបនេះ ត្រូវ បាន ធ្វើឡើង ដោយហេតុថា ប្រាក់កម្រៃ ដែល ចូល ថវិកាជាតិ បានមកពី ឡូ តិ៍ នេសាទ មាន ចំនួន តិចតួច បំផុត បើ ធៀប ទៅនឹង ផលចំណេញ ដែល ថៅកែ ឡូ តិ៍នីមួយៗប្រមូលបានក្នុងមួយឆ្នាំៗ ។ រីឯ ប្រជា នេសាទ វិញ បាន បាត់បង់ មុខរបរ នេសាទ ជា លក្ខណៈ គ្រួសារ ដែលជា មុខរបរ ប្រពៃណី ដើម្បី ចិញ្ចឹមជីវិត ពីព្រោះ តែ ដែន នេសាទ ទាំងឡាយ សុទ្ធសឹង ជា កម្មសិទ្ធិ របស់ ថៅកែ ឯកជន។
ចំណូល តិចតួច ពី ឡូ តិ៍ នេសាទ សម្រាប់ ថវិការជាតិ គឺជា លទ្ធផល នៃ ការឃុបឃិត គ្នា រវាង ថៅកែ ឡូ តិ៍ និង មន្ត្រី ពាក់ ព ន្ធ័ មួយចំនួន គឺដើម្បី តែផលប្រយោជន៍ ផ្ទាល់ខ្លួនប៉ុណ្ណុះ។ ភាពមិនប្រក្រតី ទាំងនេះ បាន ធ្វើ ឲ្យ ការគ្រប់គ្រង វិស័យ ជលផល ស្ថិតក្នុង ភាពអនាធិបតេយ្យ និង បានធ្វើ ឲ្យ ធនធាន មច្ឆជាតិ វិនាស ហិនហោច ស្ទើរ គ្មាន សល់។ ដោយ យល់ ពី គ្រោះថ្នាក់ បែបនេះ បបានសម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោល ឡូ តិ៍ នេសាទ ទូទាំងប្រទេស។ ប៉ុន្តែ វិធានការ របស់ ប្រមុខ រាជរដ្ឋាភិបាល មិនបាន ឈានដល់ ការលុបបំបាត់ ភាពអនាធិបតេយ្យ ក្នុង ដែន នេសាទ បាន ទេរហូតមកដល់ពេលនេះ។

ប្រសិនបើ បញ្ហា បណ្តាលមកពី អសមត្ថភាព របស់ សម ត្ថ កិច្ច រាជរដ្ឋាភិបាល គួរតែ រក មធ្យោបាយ ដើម្បី បំពេញបន្ថែម ចំណុច ខ្វះ ចន្លោះ ទាំងនោះ ដើម្បី អនុញ្ញាត ឲ្យ ពួកគេ មាន សមត្ថភាព និង លទ្ធភាព គ្រប់គ្រាន់ ដើម្បី បំពេញ ការងារ ឲ្យ បាន ពេញលេញ។ ប៉ុន្តែ ប្រសិនបើជា លទ្ធផល នៃ ការឃុបឃិត វិញ វិធានការ ផ្លូវច្បាប់ ត្រូវតែ ប្រកាន់យក ឲ្យ បាន តឹងរ៉ឹង បំផុត ដោយ មិនគួរ លើក លែង ពីព្រោះ សកម្មភាព ទាំងនោះ ហើយ ដែល ធ្វើ ឲ្យ គោលនយោបាយ របស់ រាជរដ្ឋា ភិ បាល ជួបនឹង បរាជ័យ។
ជាការ ពិតណាស់ ការឃុបឃិត ដើម្បី ផលប្រយោជន៍ រវាង មន្ត្រី ជាមួយ ឈ្មួញ ឬ ជាមួយ ជនល្មើស គឺជា ជំងឺ រ៉ាំរ៉ៃ មួយ ក្នុងសង្គម ខ្មែរ ដែល ពិបាក នឹង ព្យាបាល។ ការឃុបឃិត បាន បង្កើត បញ្ហា រាប់ រយ ជំពូក និង បានធ្វើ ឲ្យ កំណែទម្រង់ ជាច្រើន របស់ រាជរដ្ឋាភិបាល គ្មាន ប្រសិទ្ធភាព ក្នុងនោះ ក៏មាន កំណែទម្រង់ នេសាទ ផងដែរ។ រហូតមកទល់ ពេលនេះ ការបង្ក្រាប បទល្មើស នេសាទ មិន ខុស អ្វី ពី ការ វែក ចក ក្នុង បឹង នោះឡើយ។ ភាពស្ងប់ស្ងាត់ បានកើត មាន តែមួយ ភ្លែត នៅក្រោយពេល សម្តេចនាយករដ្ឋមន្ត្រី ចេញ បទបញ្ជា ហើយ ដែល សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ នាំគ្នា សស្រាក់សស្រាំ ចុះទៅ បង្ក្រាបអោយតែល្អមើលប៉ុណ្ណោះ។
ជាក់ស្តែងកាលពីថ្ងៃទី 30 ខែមករាឆ្នាំ 2021ក្រុមអ្នកយកព័ត៌មានយើងជាច្រើនអង្គភាពបានឃើញជនជាតិយួនចំនួន៧ក្រុម រួមមានក្រុមទី 1 ដឹកនាំដោយឈ្មោះ យ៉ុយ ជនជាតិយួន ២.ឈ្មោះ ហៃ ជនជាតិយួន 3. ឈោះ ថាន់ ជនជាតិយួន 4. ឈ្មោះ ទឹង ជនជាតិយួន 5.ឈ្មោះ ជុយ ជនជាតិយួន 6. ឈ្មោះ យឹង ជនជាតិយួន 7. ឈ្មោះ វ៉ា ជនជាតិយួន កំពុងប្រើទូកម៉ាសុីនធំៗអូសអួនតាមដងទន្លេរខ្មែរក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក្រោមខ្សែភ្នែកលោក លី ឡា នាយខណ្ឌជលផល លោក តាត សីហៈ នាយផ្នែកជលផលកំពង់លែង និង លោក ឌុល ចាន់ឌីនាយជលផលសង្កាត់ប្រឡាយមាសផងដែរ។

ប្រភពខ្លះទៀតបានលើកឡើងថា ជារៀងរាល់ឆ្នាំមុនពេលក្រុមជនជាតិយួនទាំងនេះចុះធ្វើសកម្មភាព គេតែងសង្កេតឃើញ មន្ត្រីជលផលដែលមានឈ្មោះដូចខាងលើ ញាប់ដៃ ញាប់ជើងការពារនិង ខ្នះខ្នែងសម្របសម្រួលដោយមុខក្រាស់ជាមួយមន្ត្រីគ្រប់ស្ថាប័នផ្សេងទៀត ក្នុងការឡបប៊ី មន្ត្រីពាក់ពន្ធ័នាៗឲ្យទទួលយកសំណែន ដើម្បីបើកដៃអោយមានការនេសាទល្មើសច្បាប់របស់ជនល្មើសជនជាតិយួននៅតាមដងទន្លេសាបក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងទទួលខុសត្រូវអនុវត្តច្បាប់ជលផល។ដើម្បីជាថ្នូរនឹងទឹកប្រាក់ពុករលួយដ៏មហិមា។

​ប្រភពច្បាស់ការពីស្រុកកំពង់លែងបង្ហាញថា៖មានជនជាតិយួនចំនួន៧ក្រុមធំៗមួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាស៊ីនសេសធំ២គ្រឿងអូសអួនក្នុងមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត។ ពួកជនបរទេសទាំងនេះបាននិងកំពុងប្រើប្រាស់ឧបករណ៍ល្មើសអួនវែងៗអូសដោយទូកម៉ាសុីនធំៗឌុបកំលាំងសេសខ្លាំង២ ប្រើវិធីអូសទាំងសងខាង សាច់អួនមានជម្រៅជ្រៅអូសដល់បាតដីតែម្តង ហើយប្រើអួនក្រឡាញឹក ដែលគ្មានត្រីណាមួយនៅចំពីមុខ ទាំងតូចទាំងធំមានសំណាងរួចខ្លួនរស់នៅបន្តពូជបានឡើយ។
ប្រជាជនខ្មែរដែលនេសាទជាលក្ខណៈគ្រួសារនៅទីនោះដែរបានលើកឡើងថា ទង្វើបែបនេះអាចធ្វើទៅបានព្រោះតែមានមន្ត្រីខ្មែរខ្លះ ថោកទាបទាល់តែមែនទែន ស្រឡាញ់លុយជាងស្រឡាញ់សម្បត្តិជាតិ។
ដូច្នេះ វិធានការ ដ៏ មាន ប្រសិទ្ធភាព នៅក្នុង ការលុបបំបាត់ បទល្មើស នេសាទ គឺ អាស្រ័យ មួយ ផ្នែក ធំ ទៅលើ ការងារ របស់ មន្ត្រី ពាក់ ព ន្ធ័ តែម្តង។ ក្រៅពីនោះ ការចូលរួម របស់ ប្រជា សហគមន៍ នេសាទ ក៏ ជា កត្តា គួបផ្សំ មិនអាច ខ្វះ បានដែរ។ និយាយ ដោយ ខ្លី ដរាបណា វាំងនន បិទបាំង មន្ត្រី ខិលខូច មិនត្រូវ បាន បើក ចេញ ទេ និង ដរាបណា មហាជន ទូទៅ មិន នាំគ្នា ចូលរួម ទេនោះ កំណែ ទម្រង់ នេសាទ របស់ រាជរដ្ឋាភិបាល នឹង គ្មាន ថ្ងៃ ទទួលជោគជ័យ ឡើយ ហើយ ធនធាន មច្ឆាជាតិ នឹង វិនាស ហិនហោច ជាក់ជាមិនខាន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close