មី​យ៉ាន​ម៉ា កាន់តែ​តានតឹង ក្រោយ​យោធា​ផ្តាច់​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ទាំងអស់​

​មី​យ៉ាន​ម៉ា​៖ ដោយ​ខ្លាច​ការប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម កើនឡើង​ពិបាក​ក្នុងការ​ទប់ស្កាត់​ពេលនេះ​យោធា​មី​យ៉ាន​ម៉ា ដែល​កំពុង​កាន់អំណាច​បានសម្រេច បិទ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ទាំងអស់ ដើម្បី​កំ​ឲ្យ​ផ្សព្វផ្សាយ​រាល់​សកម្មភាព​របស់​យោធា ក៏ដូចជា បំផុះបំផុល​ធ្វើបាតុកម្ម​ប្រឆាំង​កាន់តែច្រើន ពិបាក​ក្នុងការ​ទប់ស្កាត់​។

​សេវាកម្ម​អ៊ិន​ធឺ​ណិ​ត នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ចាប់ពី​ព្រឹក​ថ្ងៃទី ១៥​ខែកុម្ភៈ ហើយ​កម្លាំង​ទាហាន​បានដាក់​ពង្រាយ​នៅ​គ្រប់ទិសទី​ទប់ស្កាត់​ពលរដ្ឋ​ធ្វើបាតុកម្ម ។ ទាំងនោះ​ជា​សកម្មភាព​របស់​យោធា ដើម្បី​កាត់បន្ថយ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម​កាន់តែ​កើនឡើង​ក្នុងប្រទេស​នេះ​។​

​ពលរដ្ឋ​មី​យ៉ាន​ម៉ា មិនអាច​ចូលទៅ​កាន់​ប្រព័ន្ធ អ៊ិន​ធឺ​ណិ​ត​បាន​ឡើង បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ពី​ការប្រើ​អំពើហិង្សា ហើយ​ពលរដ្ឋ​មិនអាច​ទំនាក់ទំនង​គ្នា តាម​បណ្តាញ​ទំនាក់ទំនង​នានា ក្នុងប្រទេស​នេះ​។ ជាមួយគ្នានេះ​កម្លាំង​សន្តិសុខ នៅ​ទីក្រុង Myitkyina ភាគ​ខាងជើង​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ បាន​ផ្ទុះអាវុធ បំបែកហ្វូង​បាតុករ ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ ។ ការផ្ទុះអាវុធ នោះ មិនទាន់​ដឹងថា ជា​គ្រាប់​ពិត ឬ​គ្រាប់​ជ័រ ។​

រ​ដ្ឋា​ភិ​បាល​មី​យ៉ាន​ម៉ា គ្រប់គ្រង​ដោយ​កម្លាំង​ទាហាន បាន​ខិតខំ​បញ្ចប់​ការធ្វើ​បាតុកម្ម ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១​ខែកុម្ភៈ​។ រូបភាព​ស្តីពី​សកម្មភាព​របស់​កម្លាំងយោធា ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​។ អង្គការសហប្រជាជាតិ បានស្នើ​បញ្ជូន​ក្រុម​អ្នក​អង្កេត​ការណ៍ ទៅកាន់​ប្រទេស​តំបន់​អាស៊ាន​មួយ​នេះ ដើម្បី​តាមដាន​ស្ថានភាព គ្រប់គ្រង​ដោយ​យោធា ។​

​មកទល់ពេលនេះ មាន​អ្នកសារព័ត៌មាន យ៉ាងតិច​៥​នាក់​ហើយ​ត្រូវបាន​កម្លាំង​ទាហាន​មី​យ៉ាន​ម៉ា ចាប់ខ្លួន និង​ពលរដ្ឋ​ជាង ៤០០​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន ចាប់តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​។ ក្រៅពីនេះ​ក៏មាន​ពលរដ្ឋ​ជាច្រើន រងរបួស ក្នុង​ការប្រើ​ហិង្សា ពី​កម្លាំង​សន្តិសុខ ដើម្បី​បំបែកហ្វូង​បាតុករ​។​

​នៅក្នុង​សេចក្តីប្រកាស​រួម របស់ អគ្គរដ្ឋទូត អាមេរិក អង់គ្លេស និង​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន​ម៉ា បាន​អំពាន​វាវ​ដល់​យោធា មិនត្រូវ ធ្វើ​ឲ្យ​ពលរដ្ឋ​រងរបួស​ឬ​ស្លាប់ នោះឡើយ​។ នៅក្នុង​សេចក្តីប្រកាស​បាន​អំពាវនាវ​ដល់ យោធា​រក្សា​ការអត់ធ្មត់​ទប់ បញ្ចៀស​ការប្រើ​អាវុធ ទៅលើ​ក្រុម​អ្នកប្រឆាំង រដ្ឋាភិបាល​។​ ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា ធ្លាក់​នៅក្នុង​ភាពចលាចល​ទាំងស្រុង ក្រោយពេល​កម្លាំងយោធា​ធ្វើ​រដ្ឋប្រហារ ហើយ​ចាប់ខ្លួន លោកស្រី​អោ​ង សាន ស៊ូ​ជី និង​ប្រធានាធិបតី នៅ​ថ្ងៃទី ១​ខែកុម្ភៈ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close