ថវិកាជាតិ​ជាង ៣០០​លាន​ដុល្លារ បាន​ផ្ទេរ​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ ៧០​ម៉ឺន​គ្រួសារ​ ​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ការផ្ទេរ​សាច់ប្រាក់​អាចជួយ​បាន​ច្រើន​ដល់​គ្រួសារ​ដែល​ទទួល​ប្រាក់​ទាំងនោះ​? ការផ្ទេរ​សាច់ប្រាក់​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុងប្រទេស កាត់បន្ថយ​វិសមភាព និង​ធ្វើឱ្យ​សហគមន៍​កាន់តែ​រឹងមាំ​និង​មាន​ស្ថេរភាព​ជាង​មុន​។​

​កាលពី​សប្តាហ៍​មុន លោក Luke Arnold ភារធារី​ប្រចាំ​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុមការងារ អំពី​សារៈសំខាន់​នៃ​ការផ្ទេរ​សាច់ប្រាក់ ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ថវិកាជាតិ​ប្រមាណ​ជាង ៣០០ លាន​ដុល្លា​សហរដ្ឋ​អា​មេ​រិច បាន​ផ្ទេរ​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ ៧០ ម៉ឺន​គ្រួសារ (២,៧ លាន​នាក់​)​។​

​ប្រទេស​អូស្ត្រាលី​នឹង​គាំទ្រ​កម្មវិធី​ផ្សេងៗ​ដូចគ្នានេះ​បន្តទៀត ដើម្បី​ជួយ​បង្កើន​សេវាសាធារណៈ​ប្រកបដោយ​សមភាព និង​បរិ​យាប​ន្ន​សម្រាប់​ប្រជាជន​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close