រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២២​នាក់​ទៀត ជា​ករណី​ឆ្លង​បន្ត​ក្នុង​សហគ​មន៍ ដែល​ផ្ទុះឡើង​ក្នុង​ខេត្តរតនគិរី​

​ខេត្តរតនគិរី​៖ រដ្ឋបាលខេត្ត​រតនគិរី បានប្រកាស​រកឃើញ​ក​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​លើ​មនុស្ស​ចំនួន ២២​នាក់​ទៀត កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ជា​ករណី​ឆ្លង​បន្ត​ក្នុង​សហគមន៍ ដែល​ផ្ទុះឡើង​ក្នុង​ក្រុង​បាន​ឡុង កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ និង​ករណី​រកឃើញ​នៅ​ចំណុច​ត្រួតពិនិត្យ​បឋម​ដើមទី ច្រកចូល​ខេត្ត​។

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តរតនគិរី បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ១៦២​នាក់ ក្នុង​ព្យាបាល​ជាសះស្បើយ ៨​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៥៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close