រញ្ជួយ​ដី​កម្រិត​៧,៥ រ៉ិ​ច​ទ័​រ ឥណ្ឌូនេស៊ី​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​

​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ មានការ​រញ្ជួយ​ដី​ជា​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅ​តំបន​សមុទ្រ​នៃ​ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី បង្ខំ​ឲ្យ​មន្ត្រី​ក្នុង​តំបន់​ត្រូវ​ប្រកាសអាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ ។​

​តាម​ការលើកឡើង​រប​ស់​ក្រុម​ស្រាវជ្រាវ​ភូមិសាស្ត្រ​អាមេរិក (USGS) បានប្រកាសថា រញ្ជួយ​ដី​មាន​កម្រិត​ដល់​ទៅ ៧,៣​រ៉ិ​ច​ទ័​រ កើតឡើង​នៅវេលា​ម៉ោង ១០ និង ២០ នាទី ព្រ​សក​ថ្ងៃទី ១៤​ខែធ្នូ ។ ជាមួយគ្នានេះដែរ​មជ្ឈមណឌល​ត្រួតពិនិត្យ តាមដានរ​លក់​យក្ស​ស៊ូណាមិ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ព្រមាន​ថា​នឹងមាន​រលក​យក្ស​បង្ក​ការ​ខួច​ខាត ។ រញ្ជួយ​ដី​កើតឡើង​នៅ ដែនសមុទ្រ​នៅ​តំបន់​ប្រជុំ​កោះ East Nusa Tenggara ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ដោយឡែក បើតាម​មជ្ឈមណ្ឌល​អង្កេត​គ្រោះ​រញ្ជួយ​ដី​របស់​អឺរ៉ុប (EMSC) វិញ​បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូណេស៊ី​ខាងលើនេះ មាន​កម្រិត​រហូតដល់​ទៅ ៧.៧​រ៉ិ​ច​ទ័​រ​ឯណោះ ដោយ​វា​បាន​ញ័រ​រញ្ជួយ​ចេញពី​ក្នុង​ដី​ជម្រៅ ៥​គីឡូម៉ែត្រ​។ ភ្លាមៗ​បែបនេះ មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​ការ​គំរាម ឬ​ការខូចខាត ដែល​អាច​កើតមានឡើង​នៅឡើយ​ទេ​។​

​បើតាម​ប្រជាជន​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​រស់​នៅលើ​កោះ Flores នៃ​តំបន់ East Nusa Tenggara បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ​នេះ​ថា «​គ្រប់គ្នា​បានរ​ត់ទៅ​ឈរ​តាម​ដងផ្លូវ ដើម្បី​សុវត្ថិភាព​… ខ្ញុំ​បានទទួល​អារម្មណ៍​ហាក់ដូចជា កំពុងស្ថិត​នៅលើ​រលក​ឡើង​ចុះៗ​»​។​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី ស្ថិតក្នុង​តំបន់​រងគ្រោះ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​បានអូសបន្លាយ​ចាប់ពី ២ ទៅ ៣​នាទី រួច​ទើប​ប្រជាជន​នានា ចាប់ផ្តើម​ចាក​ចេញពី​លំនៅឋាន និង​អគារ​នានា មកឈរ​កកកុញ​នៅតាម​ទីវាល និង​ដងផ្លូវ​ដើម្បី​សុវត្ថិភាព​។ បើតាម​ការ​បង្ហោះ​នៅលើ​បង្ហាញ​សង្គម ប្រជាជន​ដែល​រស់នៅ​ទីក្រុង (Makassar នៃ​ខេត្ត South Sulawesi ក៏បាន​ទទួលរង​ឥទ្ធិពល​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៥​រ៉ិ​ច​ទ័​រ​ខាងលើនេះ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close