ឆ្នាំ​២០២១! កម្ពុជា សម្រេចបាន​ផលិតកម្ម​ដំណាំ​កសិកម្ម​ជាង ៣៥​លាន​តោន គិត​ជា​ទឹកប្រាក់​ជាង ១​ម៉ឺន​លាន​ដុល្លារ

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រម​មា​ញ់ និង​នេសាទ បាន​បញ្ជាក់ថា យោងតាម​របាយការណ៍​ជាបឋម​ដែល​ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២១ កន្លងទៅនេះ កម្ពុជា​សម្រេច បាន​៖
១. ផលិតកម្ម​ដំណាំ​កសិកម្ម​នៅ​ទូទាំងប្រទេស​ទទួលបាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើង​ចំនួន ២៣%​ធៀប​នឹង​ឆ្នាំ​២០២០,
២. តម្លៃ​ផលិតផល​សរុប​នៃ​ផលិតកម្ម​ដំណាំ​សរុប​មាន​ទំហំ ១០ ៥៦៧ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ៣៣,១៥%​ធៀប​នឹង​ឆ្នាំ​២០២០ ។​

​ផលិតកម្ម​ដំណាំ​កសិកម្ម ឆ្នាំ​២០២១ ទទួលបាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨​តោន កើនឡើង​ចំនួន ២៣%​ធៀប​នឹង​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៨ ៥៨៩ ៤៩៣​តោន ក្នុងនោះ​៖
១. ដំណាំ​ស្រូវ មាន​ចំនួន ១២ ២០៦ ៩១១ តោន កើនឡើង​ចំនួន ១១,៦៣% ធៀប​នឹង​ឆ្នាំ​២០២០ ដែលមាន​បរិមាណ​ចំនួន ១០ ៩៣៥ ៦១៨​តោន​
២. ដំណាំ​សាកវប្បកម្ម មាន​ចំនួន ៤ ៦០៨ ២៣៣ តោន ដែលមាន​ប្រភេទ​ដំណាំ​សំខាន់ៗ​ដូចខាងក្រោម​៖
– ដំណាំ​បន្លែ​គ្រប់​ប្រភេទ មាន​ចំនួន ៩០៨ ៥៩៥ តោន
– ដំណាំ​ហូប​ផ្លែ មាន​ចំនួន ៣ ៦៩៩ ៥៤៨ តោន (​ស្វាយ​ចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូង​លឿង​ចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់​ចំនួន ១២១ ៨៦៤​តោន មៀន​ប៉ៃលិន​/​មៀន ចំនួន ១៣១ ៤៩៨ តោន និង​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត​ចំនួន ៥៤៣ ៤២៤ តោន​)
– រុក្ខជាតិ​លម្អ មាន​ចំនួន ៩០​តោន​។​
៣. ដំណាំ​ឧស្សាហកម្ម មាន​ចំនួន ១៩ ១៥៨ ៩៩៥ តោន ដែល​ប្រភេទ​ដំណាំ​សំខាន់ៗ​ដូចខាងក្រោម​៖
– ដំណាំ​ដំឡូង​មី មាន​ចំនួន ១៤ ៧២៨ ៥២០ តោន
– ដំណាំ​ពោតក្រហម មាន​ចំនួន ៦៩៩ ០៧៥ តោន
– ដំណាំ​អំពៅ មាន​ចំនួន ២ ៤២១ ៩៦៥ តោន​
– គ្រាប់ស្វាយចន្ទី មាន​ចំនួន ៤៧២ ៦៣៦ តោន​
– ដូង មាន​ចំនួន ១៩០ ៩២៤ តោន​
– និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​មាន​ចំនួន ៦៤៥ ៨៧៥ តោន​។​

​តាម​ការប៉ាន់ស្មាន​តម្លៃ​ជា​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ផលិតកម្ម​ដំណាំ​កសិកម្ម​ឆ្នាំ​២០២១ សរុប​មាន​ចំនួន​ប្រមាណ ១០ ៥៦៧​លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ៣៣,១៥% ក្នុងនោះ​៖
– តម្លៃ​ទទួលបាន​ពី​ការនាំចេញ​កសិផល​មាន​វិញ្ញាបនបត្រ មាន​ចំនួន ៣ ៩៥៨ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ១០៥,៤៣%
– តម្លៃ​ទទួលបាន​ពី​ការនាំចេញ​កសិផល​គ្មាន​វិញ្ញាបនបត្រ មាន​ចំនួន ៩៥៩ លាន​ដុល្លារ​អាមេរិក​ថយចុះ​ចំនួន ៣៦,២៩% ធៀប​ឆ្នាំ​២០២០
– តម្លៃ​ទទួលបាន​ពី​កសិផល​ដែល​សល់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក មាន​ចំនួន ៥ ៦៤៨ លាន​ដុល្លារ​អាមេរិក កើន​លើស​ឆ្នាំ​២០២០​ចំនួន ២៥,៤៥%៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close