ការហ្វឹកហាត់តឹងតែង ធ្វើឲ្យទាហានអាមេរិកស្លាប់ ច្រើនជាងពេលធ្វើសង្គ្រាមទៅទៀត
ទាហានអាមេរិក បានចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស ច្រើនជាងទាហានប្រទេសនានាទាំងអស់នៅលើពិភពលោក ។ប៉ុន្តែទាហានស្លាប់នៅក្នុងសមរភូមិ មានតិច ដោយសារតែការហ្វឹកហាត់នៅធ្វើសមយុទ្ធយ៉ាងតឹងតែងបំផុត ។ ផ្ទុយទៅវិញ ទាហានអាមេរិកស្លាប់ពេលហ្វឹកហាត់ច្រើនច្រើនទៅវិញ។

តាមរបាយការណ៍របស់សភា អាមេរិក បានបញ្ចាក់ថា ក្នុងរយៈពេល ពីឆ្នាំ២០០៦-២០១៨ មាន៣១,៩ភាគរយ ស្លាប់ពេលហ្វឹកហាត់ ។ ក្នុងដំណាក់កាលដូចគ្នា នោះដែរ មានទាហានអាមេរិកស្លាប់នៅសមរភូមិប្រយុទ្ធតែ១៦,៣ភាគរយប៉ុណ្ណោះ។ ក្រុមអ្នកជំនាញ់បានលើកឡើងថា ការដែលទាហានអាមេរិក ធ្វើសង្គ្រាមពិតស្លាប់តិចដោយសារតែមានការហ្វឹកហាត់ខ្ពស់ ។
តាមរបាយការណ៍បញ្ចាក់ថា «ចាប់តាំងពីឆ្នាំ២០០៦មកដល់បំណាច់ឆ្នាំ២០១៨ មានទាហានអាមេរិក១៦.៦៥២នាក់ស្លាប់ ក្នុងនោះមានដល់ទៅ ៧៣ភាគរយស្លាប់ដោយហ្វឹកហាត់ និង ២៧ភាគរយស្លាប់ដោយសង្គ្រាម ។
ចាប់តាំងពីឆ្នាំ២០១៥មក កម្លាំងទាហានអាមេរិក ស្លាប់ ដោយសារតែហ្វឹកហាត់ច្រើនជាងគេបំផុត។ នៅក្នុងឆ្នាំ២០១៧ មានទាហានអាមេរិក ស្លាប់ច្រើនដោយសារតែហ្វឹកហាត់ តឹងតែងនៅក្នុងសកម្ម ដូចជាធ្វើសង្គ្រាមពិត ។ នៅក្នុងឆ្នាំ២០១៨ មានទាហានដល់ទៅ៨០នាក់ស្លាប់ ដោយសារតែ គ្រោះថ្នាក់ពេលហ្វឹកហាត់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។