ទំនប់​អាង​ស្តុក​ទឹក​”​រក្សា​” អាជ​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​នៅ​រដូវវស្សា​ជាង ១៤​ម៉ឺន​ហិកតា និង​រដូវប្រាំង​ជា ២​ម៉ឺន​ហិកតា ព្រមទាំង​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត

ព្រះវិហារ៖ ​នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែលជា​ប្រធាន​មុខព្រួញ​ប្រចាំខេត្ត​ព្រះវិហារ និង​ឯកឧត្តម ឈា ប៊ុន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ចុះ​ពិនិត្យមើល​ទំនប់​អាង​ស្តុក​ទឹក​”​រក្សា ” ស្ថិតនៅលើ​ដងស្ទឹង​សែន ក្នុង ព្រំប្រទល់​ឃុំ​ពុទ្រា និង​ឃុំ​រក្សា ស្រុក​ជ័យ​សែន និង ស្រុក​រវៀង ខេត្តព្រះវិហារ​។

ទំនប់​អាង​ស្តុក​ទឹក​នេះ បាន​សាងសង់​ចាប់តាំងពី ដេ​ី​ម​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​ចុងខែ កក្កដា ឆ្នាំ​២០២២ នេះ​។ ទំនប់​អាង​ស្តុក​ទឹក​”​រក្សា “​នេះ មាន​ប្រវែង​សរុប ២.៩៥៦​ម៉ែត្រ អាច​ស្តុក​ទឹកបាន​ប្រមាណ ២៥៧​លាន​ម៉ែត្រគូប ដោយមាន​ទ្វារ​ទឹកធំ ចំនួន ២០​ទ្វារ (​ទ្វារ​ទឹក​នីមួយៗ​មាន​ទំហំ​១០​ម៉ែត្រ និង​ទម្ងន់​ប្រមាណ​ជាង ៦០​តោន​) ព្រមទាំង​មាន​បម្រុង​ទុក​នូវ​ទ្វារ​ទឹក និង​បំពង់​សម្រាប់​តួប៊ីន​ចំនួន ០៣ កន្លែង ដែល​អាច​ផលិត​ថាមពល​វា​រី​អគ្គិសនី​បាន ១,៥០​មេ​ហ្គា​វ៉ា​ត់​។​

​ទំនប់​អាង​ស្តុក​ទឹក​នេះ មានលទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​សម្រាប់​ដំណាំ​កសិកម្ម​របស់​ប្រជាកសិករ​នៅ​រដូវវស្សា​បាន ចំនួន ១៤៣.៣២៣ ហិកតា និង​នៅ​រដូវប្រាំង​បាន​ចំនួន ២២.៨៧៨​ហិកតា ព្រមទាំង​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត និង​ជួយ​កាត់បន្ថយ​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​តាមរយ​:​យន្តការ​បច្ចេកទេស​ច្បាស់លាស់​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​របស់​ស្ទឹងសែន​ដែល​គ្របដណ្តប់​ភាគច្រើន​លើទឹក​ដី​នៃ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​ផងដែរ​។

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ឯកឧត្តម​អគ្គនាយក ព្រមទាំង​ក្រុមការងារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ព្រមទាំង​កោត​សរសេ​ី​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​អនុវត្ត និង​ត្រួតពិនិត្យ​គម្រោង​របស់​ភាគី​ចិន ដែល​បានបញ្ចប់​ការងារ​សាងសង់​តាម​កាលកំណត់​ដែល​បានគ្រោង​ទុក​។ ជាមួយគ្នានេះ ផងដែរ​ក្រុមការងារ ក្រសួង ក៏បាន​ស្នេ​ី​ដល់​គា​គី​ចិន​ឲ្យ​បើក​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល​ខ្លី​អំពី​បច្ចេកទេស​ប្រើប្រាស់​លើ​ឧ​បក​ណ៍ សម្ភារ​បំពាក់ និង​ការបញ្ជា​បិទ​-​បើកទ្វារ​ដល់​មន្ត្រី​នៃ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​ផងដែរ មុនពេល​បញ្ចប់​សុពលភាព និង​ប្រគល់​-​ទទួល ជា​ផ្លូវការ​មក​ភាគី​កម្ពុជា​។

​ស្ថានភាព​ទឹកស្ទឹង​សែន​ស្ថិតនៅក្នុង​ខេត្តព្រះវិហារ គឺ​មិនទាន់​ហក់​ឡើងដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ និង​ប្រកាសអាសន្ន​នៅឡើយ​នោះទេ បេ​ី​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នេះ​។ ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ឯកឧត្តម​អគ្គនាយក ក៏បាន​បញ្ជាក់ថា ៖ ដោយ​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នៅក្នុង​តំបន់ បាន​នឹង​កំពុងតែ​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិ​សម្ពាធ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក និង​បច្ចុប្បន្ន ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​គ្របដណ្តប់​នៅ​ផ្នែក​ខាងលើ​នៃ​អាង​ស្ទឹងសែន ដូចនេះ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​មន្ទីរ ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​នូវ​ព័ត៌មាន និង​ទិន្នន័យ (​ជាពិសេស​បរិមាណ​ទឹក​ភ្លៀង កម្ពស់ និង​ធារទឹក ) បង្ក​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទឹក​នៅតាម​ដងស្ទឹង​សែន​ចាប់ពី​ផ្នែក​ខាងលើ​ដល់​ផ្នែក​ខាងក្រោម​មុននឹង​ហូរ​ធ្លាក់​ចូលទៅ​បឹង​ទន្លេសាប ដេ​ី​ម្បី​អាច​បង្ការ​ទប់ស្កាត់​ហានិភ័យ និង​ចាត់វិធានការ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​គ្រោះមហន្តរាយ​នានា​ដែល​អាច​កេ​ី​ត​មាន​ឡេ​ី​ង​ជាយថាហេតុ​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close