ខ្លាចស្ថានភាពកាន់តែតានតឹង កាណាដាផ្អាក់បញ្ជូនអគ្គនាយក ហិរញ្ញវត្ថុHuawei ទៅកាន់អាមេរិក
ការប្រឈមមុខរវាងអាមេរិក និង ចិន ក៏ដូចជាក្រុមហ៊ុនHuawei កាន់តែតានតឹង ដោយអាមេរិក បានបញ្ចុះបញ្ចូលប្រទេសជាសម្ព័ន្ធមិត្ត ឲ្យឈប់ប្រើប្រាស់ បច្ចេកវិទ្យារបស់Huawei ដើម្បីសន្តិសុខជាតិ។ ប៉ុន្តែ នៅពេលនេះដែរមានប្រទេសជាច្រើនបានសម្រេចប្រើប្រាស់ 5G របស់ Huawei ក្នុងនោះមានរុស្ស៊ី ដែលទើបតែចុះហត្ថលេខា។

បើទោះបីអាចត្រូវបញ្ជូនទៅកាន់អាមេរិក ប៉ុន្តែការបញ្ជូនទៅអាចធ្វើឡើងនៅឆ្នាំ២០២០ ទើបអាច កាត់ក្តីជាលើកចុងក្រោយថាតើលោកស្រី Meng wanzhou ត្រូវបញ្ជូនទៅកាន់អាមេរិកដែរឬទេ។
ចៅក្រមកាណាដា បានកំណត់ពេលវេលា កាត់ទោសលោកស្រី Meng wanzhou អតីតអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ហើយ សវនាការ នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២០ ហើយ អាចអូសបន្លាយដល់ទៅខែតុលាឆ្នាំ២០២០។
លោក David Martin មេធាវីរបស់លោកស្រី បានឲ្យដឹងថា ប្រសិនបើតុលាការចេញសេចក្តីសម្រេច ស្តីពីកានបញ្ជូនខ្លួនលោកស្រីទៅកាន់អាមេរិក ក្នុងរយៈពេល២ឆ្នាំ ក្រោយការចាប់ខ្លួនគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ។
លោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុង Vancouver កាលពីថ្ងៃទី១ខែធ្នូឆ្នាំ ២០១៨ ពេលលោកស្រី តជើងហោះហើរ ពីហុងកុងទៅកាន់ម៉ិចស៊ីកូ។ លោកស្រីរងការចោទប្រកាន់ពីបទបំពានច្បាប់ដាក់ទណ្ឌកម្ម របស់អាមេរិក ទៅលើអ៊ីរ៉ង់ ដោយក្រុមហ៊ុន នេះនៅតែបន្ត ទំនាក់ទំនងលក់សម្ភារៈបច្ចេកវិទ្យាឲ្យទៅអ៊ីរ៉ង។
មេធាវីរបស់លោកស្រី ក៏បានព្យាយាម បញ្ចុះបញ្ចូលតុលាការ កុំឲ្យបញ្ចូនលោកស្រី Meng Wanzhou ទៅកាន់អាមេរិក ។ មេធាវី បានបញ្ជាក់ថា ការចោទប្រកាន់របស់អាមេរិក មានគោលដៅនយោបាយ ហើយបើកាណាដាបញ្ជូនទៅអាមេរិកនោះគឺជាកំហុសយ៉ាងធំធេង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។