សម្ដេច​តេជោ​ ​កោតសរសើរ​វិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ ​លើ​ការ​អភិវឌ្ឍ​ឲ្យ​ដើរ​ទាន់​ការ​រីកចម្រើន​ ​នៃ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​

​(​សៀមរាប​)​ ​៖​ ​ក្នុង​ឪ​កាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ ​នូវ​សន្និសីទកំពូល​«​សារព័ត៌មាន​អាស៊ី​»​លើក​ទី១៦​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​ ​ព្រឹក​ថ្ងៃទី១២​ ​ខែមិថុនា​ឆ្នាំ២០១៩​ ​នេះ​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​កោតសរសើរ​ចំពោះ​វិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ ​ផ្សព្វ​ផ្សាយ​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​បាន​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ឤ​ស៊ី​ឱ្យ​ដើរ​ ​ទាន់​ការ​រីក​ ​ចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​ ​និង​លើកកម្ពស់​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ ​ព្រមទាំង​ជំរុញ​ ​ការ​អភិវឌ្ឍ​ទីផ្សារ​ប្រព័ន្ធ​ ​ផ្សព្វផ្សាយ​ ​ឌីជីថល​ ​ឆ្លើយតបទៅនឹង​ការ​ ​ប្រកួតប្រជែង​ទីផ្សារ​លើ​វិស័យ​សារព័ត៌មាន​ ​រវាង​សារព័ត៌មាន​ ​ប្រពៃណី​ជាមួយ​សារព័ត៌មាន​ ​ឌីជីថល​ ​ក៏ដូចជា​ការប្រកួត​ប្រជែង​ ​ជាមួយ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​ដែល​កំពុងពេញនិយម​នា​ពេល​ ​បច្ចុប្បន្ន​។​

សម្តេច​មានប្រសាសន៍​ថា​ ​ចរន្ត​នៃ​ការ​រកី​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេក​-​វិទ្យា​ទំនើប​ ​បាន​ប្រែក្លាយ​ ​ឌីជីថល​ឆ្ពោះទៅ​កាន់​បដិ​វដ្ត​ឧស្សាហកម្ម​ទី​ ​៤​ ​ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​វិ​ស័យ​ផ្សេង​ៗ​ទៀត​ជាមួយនឹង​ការបង្កើត​ឡើង​ ​នូវ​កា​លា​ ​នុ​វត្ត​ភាព​ ​និង​អត្ថ​ប្រយោជន៍​ ​ដូច​ខាងក្រោម​ ​៖​ ​ទី១បច្ចេកវិទ្យា​ ​ឌីជីថល​ ​បាន​ជំនួស​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឤ​ណា​ឡូក​ ​ប្រកប​ ​ដោយសក្តានុពល​ ​ដើម្បី​បង្កើន​គុណភាព​ ​ប្រសិទ្ធភាព​ ​ដូចជា​សំឡេង​ ​រូបភាព​ ​ល្បឿន​ ​នៃ​ការ​បញ្ជូន​ទិន្នន័យ​ ​ការ​រក្សាទុក​ទិន្នន័យ​ ​ការសន្សំសំចៃ​នៃ​ការប្រើ​ប្រាស់​ ​រល​កឤ​កាស​ ​វិទ្យុ​ ​ការកាត់បន្ថយ​ចំណាយ​ផលិតកម្ម​ ​ការ​បង្កើន​ផលិតភាព​ ​សំបូរ​បែប​ ​ក្នុង​វិស័យ​ ​ឧស្សាហកម្ម​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ការកម្សាន្ត​ ​ការចែក​រំលែក​ ​និង​ការ​ទទួល​ ​ព័ត៌មាន​ ​តាមមធ្យោបាយ​ដ៏​សំបូរ​បែប​។​ ​ជាមួយគ្នា​នេះ​ ​កម្ពុជា​បាន​និង​កំពុង​រៀបចំ​ធ្វើការ​ ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សាយ​ទូរ​ទស្សន៍​ពីឤ​ណា​ឡូក​ ​ទៅ​ ​ឌីជីថល​ ​ដែល​ ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ​២០២៣​ ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ ​នៃ​ការវិវត្តន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ ​ឌីជីថល​ ​ក្នុង​តំបន់​ ​និង​ ​សកលលោក​ ​ព្រមទាំង​ការសិក្សា​ ​ដើម្បី​បញេ្ច​សៀ​ផល​ប៉ះ​ញល់​ ​ផ្សេង​ៗ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​ប្រេ​ទស​ជិតខាង​ ​ដើម្បី​ ​ដោះស្រាយ​បញ្ហា​ដែល​កើត​ ​ចេញពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មីនេះ​។​

ទី២​ ​បច្ចេកវិទ្យា​ ​ឌីជីថល​បាន​រួមបញ្ចូល​គ្នា​រវាង​វិស័យ​ ​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ ​ផ្សព្វផ្សាយ​ ​ហើយ​បង្កើត​បាន​នូវ​សក្តា​នុ​ពល​ ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ឌីជីថល​ ​និង​ ​បណ្តាញ​ទំនាក់ទំនង​ ​ជាស​កល​តាម​ប្រព័ន្ធ​ ​អន​ឡាញ​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​តាម​បណ្តាញ​ ​ទំនាក់ទំនង​សង្គម​ ​មាន​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​យូ​ធូប​(​YouTube​)​ ​វី​ឆាត​ ​(​WeChat​)​ ​តេឡេក្រាម​ ​(​Telegram​)​ ​ធ្វី​ត​ធ័រ​ ​(​Twitter​)​ ​ជាដើម​ ​ដែល​បង្កើន​សក្តា​នុ​ពល​ប្រព័ន្ធ​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​និង​ ​ការ​តភ្ជាប់​បណ្តាញ​ទំនាក់ទំនង​រវាង​មនុស្ស​ ​និង​មនុស្ស​ ​សម្រួល​ ​ដល់​កា​រធ្វើ​ញ​ណិ​ជ្ជ​កម្ម​ ​កាត់បន្ថយ​របាំង​ទីផ្សារ​ ​បង្កើត​ឱកាស​ឱ្យ​ ​វិស័យ​ឯកជន​ ​និង​សហគ្រិន​ដើម្បី​មានលទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរកិច្ច​ ​ថ្មី​ៗ​ ​។​

​ទី៣បច្ចេកវិទ្យា​ ​ឌីជីថល​ ​បាន​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ប្រទេស​ ​ក្លាយទៅជា​រដ្ឋាភិបាល​ ​ឌីជីថល​ ​ក្នុង​ការ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ ​ឌីជីថល​ ​ការ​លើកកម្ពស់​គុណភាព​ ​ប្រសិទ្ធភាព​នៃ​ ​សេវា​សាធារណៈ​ ​ប្រកបដោយ​គណនេយ្យ​ភាព​ ​តម្លាភាព​ ​និង​ការ​តភ្ជាប់​បណ្តាញ​ ​ទំនាក់​ ​ទំនង​ផ្ទៃក្នុង​ ​និង​សកលលោក​ទាំងមូល​ ​។​ទន្ទឹម​នឹង​ផល​វិជ្ជមាន​នេះ​ ​បច្ចេកវិទ្យា​ ​ឌីជីថល​ ​នៃ​ប្រព័ន្ធ​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​បាន​ផ្តល់​គុណ​វិប​ត្តិ​ផ្សេង​ៗ​ ​ដែល​ធ្វើ​ឱ្យ​សកលលោក​កំពុង​ប្រឈម​ទៅ​នឹង​ព័ត៌មាន​ក្លែងបន្លំ​ ​ការ​ញុះញង់​បញ្ឆេះ​ ​កំហឹង​ ​ការ​ជេរប្រមាថ​ដោយ​ការ​ស្អប់ខ្ពើម​ ​និង​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​ ​ដូចជា​ការ​ហែក​ចូល​បំផ្លាញ​ឯកសារ​សាធារណៈ​ ​ការ​ជំរិត​ទារប្រាក់​ ​តាម​ប្រព័ន្ធ​អន​ឡាញ​ ​ការរំលោភ​លើ​សិទ្ធិ​បុគ្គល​ជាដើម​ ​បាន​និង​ ​កំពុង​គំរាម​ដល់​សន្តិសុខ​តំបន់​ ​និង​សកលលោក​ ​ទាំងមូល​ ​។​ ​ដូច្នេះ​ ​តម្រូវ​ឱ្យ​ភាគី​ញក់​ព័ន្ធ​ទាំងអស់​ ​រួមគ្នា​បង្កើន​នូវ​កិច្ច​សហ​-​ ​ប្រតិបត្តិ​ការ​ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ ​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ ​ក្របខណ្ឌ​ក្នុង​តំបន់​ ​និង​ ​សកល​ ​លោក​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ ​ព័ត៌មាន​ក្លែងបន្លំ​ ​និង​ឧក្រិដ្ឋ​កម្ម​ ​ព័ត៌មាន​វិទ្យា​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close