វិធីសាស្ត្ររក្សាខួរក្បាលឱ្យនៅតែល្អ
គ្រប់ខួរក្បាលទាំងអស់តែងតែផ្លាស់ប្តូរទៅតាមអាយុកាល ហើយមុខងារផ្លូវចិត្តក៏ផ្លាស់ប្តូរជាមួយគ្នាដែរ ។ ការធ្លាក់ចុះផ្លូវចិត្តគឺជារឿងធម្មតា ហើយវាជាលទ្ធផលមួយដែលគួរឲ្យខ្លាចបំផុតដោយសារភាពចាស់នៃអាយុ។ ប៉ុន្តែការថយចុះនៃការយល់ដឹងគឺមិនអាចចៀសផុតនោះទេ ។
ខាងក្រោមនេះគឺជាវិធីទាំង៣យ៉ាង ដែលអ្នកអាចជួយដោះស្រាយបញ្ហាបាត់បង់ការចងចាំដែលទាក់ទងនឹងអាយុរបស់អ្នក ។
១-រំញោចផ្លូវចិត្ត
តាមរយៈការសិក្សាស្រាវជ្រាវទៅលើសត្វកណ្តុរ និងមនុស្ស ក្រុមវេជ្ជបណ្ឌិតសង្ស័យថា សកម្មភាពខួរក្បាលបានជំរុញឲ្យមានការតភ្ជាប់ថ្មីរវាងកោសិកាប្រសាទ និងអាចជួយខួរក្បាលក្នុងការបង្កើតកោសិកាថ្មី អភិវឌ្ឍការផ្លាស់ប្តូរនៃប្រព័ន្ធប្រសាទ និងបង្កើតឡើងនូវដំណើរការដែលផ្តល់នូវការការពារហានិភ័យប្រឆាំងនឹងការបាត់បង់កោសិកានាពេលអនាគត ។
អ្នកគួរជ្រើសរើសសកម្មភាពរំញោចខួរក្បាលណា ដែលអាចជួយបង្កើនសមត្ថភាពខួរក្បាលរបស់អ្នកឲ្យកាន់តែល្អ។ ការអាន ចូលរួមវគ្គសិក្សា ព្យាយាម «អភិវឌ្ឍកាយសម្ព័ន្ធផ្លូវចិត្ត» ដូចជាលេងល្បែងផ្គុំពាក្យ ឬដោះស្រាយលំហាត់គណិតវិទ្យា ព្រមទាំងកិច្ចការខិតខំប្រឹងប្រែងផ្លូវចិត្ត ដូចជាការគូរគំនូរ និងការធ្វើសិប្បកម្មផ្សេងៗទៀត ។
២-ធ្វើលំហាត់ប្រាណ
ការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់សាច់ដុំអាចជួយដល់ការគិតរបស់អ្នក ។ សត្វដែលធ្វើលំហាត់ប្រាណទៀងទាត់បង្កើនចំនួនសរសៃឈាមតូចដែលនាំឈាមសម្បូរទៅដោយអុកស៊ីសែនទៅក្នុងតំបន់ខួរក្បាល ដែលទទួលខុសត្រូវសម្រាប់ការគិតពិចារណា ។ ការធ្វើលំហាត់ប្រាណក៏ជំរុញការអភិវឌ្ឍនៃកោសិកាប្រសាទថ្មី និងបង្កើនការតភ្ជាប់រវាងកោសិកាខួរក្បាល (តំណភ្ជាប់កោសិកាសរសៃប្រសាទ)។ លទ្ធផលនេះធ្វើឲ្យខួរក្បាលកាន់តែមានប្រសិទ្ធភាព អភិវឌ្ឍការផ្លាស់ប្តូរនៃប្រព័ន្ធប្រសាទនិងបង្កើនមុខងារសម្របសម្រួលដែលធ្វើឲ្យដំណើរការខួរក្បាលមានភាពកាន់តែល្អប្រសើរនៅពេលដែលសត្វនោះមានវ័យចំណាស់។ ការធ្វើលំហាត់ប្រាណក៏ជួយកាត់បន្ថយសម្ពាធឈាម ជួយធ្វើឲ្យប្រសើរឡើងនូវកម្រិតកូឡេស្តេរ៉ូល ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ដែលទាំងអស់នេះអាចជួយដល់មុខងារខួរក្បាល ព្រមទាំងបេះដូងរបស់អ្នកឲ្យមានដំណើរការល្អ ។
៣-កែលម្អរបបអាហាររបស់អ្នក
អាហារូបត្ថម្ភល្អអាចជួយដល់ផ្លូវចិត្ត ព្រមទាំងរាងកាយរបស់អ្នក ។
ខាងក្រោមនេះគឺជាវិធីដ៏ ល្អៗមួយចំនួនក្នុងការអនុវត្ត៖
គ្រប់គ្រងកម្រិតកាឡូរីរបស់អ្នក៖ ទាំងសត្វទាំងមនុស្ស ការកាត់បន្ថយចំនួនកាឡូរីត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការធ្លាក់ចុះផ្លូវចិត្តទៅតាមអាយុ ។
បរិភោគអាហារត្រឹមត្រូវ៖ ចូរអ្នកកាត់បន្ថយបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន និងកូឡេស្តេរ៉ូលមកពីសត្វ និងអាស៊ីតខ្លាញ់មកពីប្រេងបន្លែ ។
ទទួលទានវីតាមីនB ឲ្យបានគ្រប់គ្រាន់៖ វីតាមីន B ទាំងបី អាស៊ីតហ្វូលិក B6 និង B12 អាចជួយបន្ថយកម្រិតសារជាតិ homocysteine របស់អ្នក ។ កម្រិតខ្ពស់នៃសារជាតិ homocysteine មានការទាក់ទងទៅនឹងការកើនឡើងហានិភ័យនៃជំងឺវង្វេងវង្វាន់ ។ គ្រាប់ធញ្ញជាតិប៉ូវកម្លាំង គ្រាប់ធញ្ញជាតិ ផ្សេងៗទៀត និងបន្លែគឺជាប្រភពដ៏ល្អនៃវីតាមីនB ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។