អាល្លឺម៉ង់​ ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន៤៨.៦លាន​អឺ​រ៉ូ​ ​ដល់​កម្ពុជា​ ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​

​ប្រទេស​អាល្លឺម៉ង់​ ​បាន​សន្យា​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំ​ខាន់​ៗ​ចំនួន​បី​ ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ ​៤៨,៦លាន​អឺ​រ៉ូ​ ​ឬ​ស្មើនឹង​ប្រមាណ​ជា​ជិត៦៦លាន​ដុល្លារ​អាម៉េរិក​ ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ ​គិត​ចាប់ពី​ឆ្នាំ២០១៩​ ​ដល់​ឆ្នាំ២០២០​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​ស្ថានទូត​សាធារណរដ្ឋ​សហ​ព័ន្ធ​អ​ល្លឺ​ម៉ង់​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ​ដែល​បាន​ចេញផ្សាយ​នា​ថ្ងៃទី​ ​១៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​ក្នុង​ជំនួប​ចរចា​រវាង​ ​ឯកឧត្តម​ ​ឈៀង​ ​យ៉ា​ណា​រ៉ា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ ​និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​និង​ឯកឧត្តម​ ​NorbertBarthle​ ​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​ ​និង​ជារ​ដ្ឋ​លេខាធិការ​នៃ​ក្រសួង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​អាល្លឺម៉ង់​ ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​របាយការណ៍​នៃ​កិច្ចចរចា​រវាង​រាជរដ្ឋាភិបាល​ ​កម្ពុជា​ ​និង​ ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។​ ​ក្នុង​កិច្ចចរចា​នេះ​ ​ភាគី​ទាំងពីរ​បាន​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​របស់​អាល្លឺម៉ង់​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ២០១៩​-​២០២០​ ​លើ​វិស័យ​អាទិភាព​ចំនួន៣រួមមាន​៖​ ​ទី១​)​-​ ​វិស័យ​អភិបាលកិច្ច​,​ ​ទី២​)​-​ ​វិស័យ​សន្តិសុខ​ ​សង្គម​ ​និង​ទី៣​)​-​ ​វិស័យ​អភិវឌ្ឍន៍​ជនបទ​។​

​ឯកឧត្តម​ ​NorbertBarthle​ ​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​និង​ជារ​ដ្ឋ​លេខាធិការ​បាន​ ​មានប្រសាសន៍​ថា​ ​“​មិត្តភាព​កម្ពុជា​និង​អាល្លឺម៉ង់​នៅតែ​ឈរ​រឹងមាំ​ ​ហើយ​ការ​លុបបំបាត់​ ​ភាព​ក្រី​ ​ក្រ​ ​និង​ការ​កើនឡើង​នៃ​វិបុលសុខ​សម្រាប់​ទាំងអស់គ្នា​ជាគោល​ដៅ​រួម​របស់​ពួក​យើង​”​។​ ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​លំហ​រន​យោ​បាយ​ ​និង​សង្គម​ពិតជា​ត្រូវ​បាន​បើកចំហ​ ​កម្ពុជា​នឹងអាច​គេច​ផុត​ពី​ការបាត់បង់​នូវ​ក្របខ័ណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជកម្ម​ ​(​EBAPreference​)​។​ ​ឯកឧត្តម​បាន​បន្ដ​ថា​ ​ច្បាប់​ជាតិ​និង​ការអនុវត្ត​ជាក់ស្តែង​ត្រូវតែ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​សេរីភាព​ខាង​ការ​ ​ជួបជុំ​ ​និង​ប្រមូល​ផ្តុំ​ ​ហើយ​ឯកឧត្តម​ជឿជាក់​ថា​វា​មិន​ពិបាក​នឹង​សម្រេច​ទេ​។​

​គួរ​បញ្ជាក់​ថា​ ​ក្នុងចំណោម​ទឹកប្រាក់​ចំនួន​ជិត៦៦លាន​ដុល្លារ​អាម៉េរិក​នោះ​ ​មាន​ឥណ​ ​ទាន​ជា​កម្ចី​សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ៣០លាន​អឺ​រ៉ូ​ ​ឬ​ស្មើនឹង​ជិត៣៤​ ​លាន​ដុល្លារ​ ​និង២៨.៦​ ​លាន​អឺ​រ៉ូ​ ​ឬ​ស្មើនឹង​ជាង៣២លាន​ដុល្លារ​ ​ជា​ជំនួយឥតសំណង​ ​សម្រាប់​ ​អភិវឌ្ឍន៍​វិស័យ​អាហារូបត្ថម្ភ​ ​និង​ប្រព័ន្ធ​គណនេយ្យ​ភាព​សង្គម​ ​សុខភាព​សាធារណៈ​ ​និង​ ​អភិវឌ្ឍន៍​ជនបទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close