ខ្លាចស្ថានភាពកាន់តែតានតឹង កាណាដាផ្អាក់បញ្ជូនអគ្គនាយក ហិរញ្ញវត្ថុHuawei ទៅកាន់អាមេរិក

ការប្រឈមមុខរវាងអាមេរិក និង ចិន ក៏ដូចជាក្រុមហ៊ុន​Huawei ​កាន់តែតានតឹង ដោយអាមេរិក បានបញ្ចុះបញ្ចូលប្រទេសជាសម្ព័ន្ធមិត្ត​ ឲ្យឈប់ប្រើប្រាស់ បច្ចេកវិទ្យារបស់Huawei ​ដើម្បីសន្តិសុខជាតិ​។ ប៉ុន្តែ នៅពេលនេះដែរមានប្រទេសជាច្រើនបានសម្រេចប្រើប្រាស់​  5G ​របស់ Huawei ​ក្នុងនោះមានរុស្ស៊ី ដែលទើបតែចុះហត្ថលេខា​។

បើទោះបីអាចត្រូវបញ្ជូនទៅកាន់អាមេរិក ប៉ុន្តែការបញ្ជូនទៅអាចធ្វើឡើងនៅឆ្នាំ​២០២០  ទើបអាច កាត់ក្តីជាលើកចុងក្រោយថាតើលោកស្រី Meng wanzhou  ត្រូវបញ្ជូនទៅកាន់អាមេរិកដែរឬទេ។

ចៅក្រមកាណាដា បានកំណត់ពេលវេលា កាត់ទោសលោកស្រី​ Meng wanzhou  អតីតអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន​​ Huawei ​ ​ហើយ សវនាការ នៅថ្ងៃទី​២០ខែមករា ឆ្នាំ​២០២០  ហើយ អាចអូសបន្លាយដល់ទៅខែតុលាឆ្នាំ​២០២០។

លោក​ David Martin ​មេធាវីរបស់លោកស្រី​ បានឲ្យដឹងថា ប្រសិនបើតុលាការចេញសេចក្តីសម្រេច ស្តីពីកានបញ្ជូនខ្លួនលោកស្រីទៅកាន់អាមេរិក ក្នុងរយៈពេល​២ឆ្នាំ ក្រោយការចាប់ខ្លួនគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ​។

លោកស្រី​ Meng Wanzhou ​ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុង​ Vancouver ​កាលពីថ្ងៃទី​១ខែធ្នូឆ្នាំ ២០១៨ ពេលលោកស្រី តជើងហោះហើរ ពីហុងកុងទៅកាន់ម៉ិចស៊ីកូ​។​ លោកស្រីរងការចោទប្រកាន់ពីបទបំពាន​ច្បាប់ដាក់ទណ្ឌកម្ម របស់អាមេរិក ទៅលើអ៊ីរ៉ង់ ដោយក្រុមហ៊ុន នេះនៅតែបន្ត ទំនាក់ទំនងលក់សម្ភារៈបច្ចេកវិទ្យាឲ្យទៅអ៊ីរ៉ង។

មេធាវីរបស់លោកស្រី ក៏បានព្យាយាម បញ្ចុះបញ្ចូលតុលាការ​  កុំឲ្យបញ្ចូនលោកស្រី  Meng Wanzhou ​ទៅកាន់អាមេរិក ។  មេធាវី បានបញ្ជាក់ថា ការចោទប្រកាន់របស់អាមេរិក មានគោលដៅនយោបាយ ហើយបើកាណាដា​បញ្ជូនទៅអាមេរិក​នោះគឺជាកំហុសយ៉ាងធំធេង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close